មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺនៅកូរ៉េខាងត្បូង (KCDC) បានប្រកាសនៅល្ងាចថ្ងៃសៅរ៍ ទី៧ ខែមីនានេះថា បានរកឃើញករណីឆ្លងវីរុស COVID-19 ចំនួន ២៧៤ ករណីបន្ថែមទៀតក្នុងរយៈពេល ១៦ម៉ោងចុងក្រោយ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបក្នុងប្រទេសកើនឡើងដល់ ៧០៤១នាក់។
ករណីភាគច្រើននៅតែស្ថិតនៅទីក្រុង Daegu និងខេត្ត Gyeongsang ខាងជើង ដែលនៅជិតគ្នា។ករណីស្លាប់ពីរបន្ថែមទៀតដោយសារវីរុសនេះត្រូវបានគេរាយការណ៍កាលពីព្រឹកមិញដែលធ្វើឱ្យចំនួនអ្នកស្លា ប់សរុបឡើងដល់ ៤៦ នាក់ ដែលអ្នកជំងឺស្លាប់ភាគច្រើនគឺជាអ្នកជំ ងឺវ័ យ ចំណាស់ និងមានជំងឺជា ប់ខ្លួនស្រាប់។
មជ្ឈមណ្ឌល KCDC បានបន្ថែមថាបច្ចុប្បន្នអ្នកជំងឺសរុប ៣៦ នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈ ១១៨ នាក់ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យបន្ទាប់ពីព្យាបាលជាសះស្បើយ។
ករណីឆ្លងជំងឺកូវីដ១៩បានចាប់ផ្ដើមរីករាលដាលនៅក្នុងប្រទេសកូរ៉េខាងត្បូងចាប់ពីពាក់កណ្តាលខែកុម្ភៈនៅពេលដែលស្ត្រីអាយុ ៦១ ឆ្នាំម្នាក់ដែលត្រូវបានគេស្គាល់ថាជា “អ្នកជម្ងឺទី ៣១” បានធ្វើតេស្តវិជ្ជមាន បន្ទាប់ពីបានចូលរួមក្នុងពិធីសាសនាគ្រិស្តនៅសាខាមួយនៃវិហារស៊ី Shincheonji នៃទីក្រុង Daegu ៕
អត្ថបទ៖ កម្ពុជាថ្មី