នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២០ ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថាលទ្ធផលធ្វើតេសត្តលើមនុស្ស ៤នាក់ដែលប៉ះពាល់ដោយផ្ទាល់ជាមួយបុរសជប៉ុន មានផ្ទុក Covid-19 រកឃើញថា មានបុរសជនជាតិខ្មែរវ័យ៣៨ម្នាក់ មានលទ្ធផលវិជ្ជមាន ។ ចំណែកឯ ៣នាក់ទៀតមានស្ត្រីម្នាក់នោះ មានលទ្ធផលអវិជ្ជមាន ៕
ប្រភព៖ ប្រជាប្រិយ
ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ ក្រសួងសុខាភិបាល ធ្វើសន្និសីទសារព័ត៌មានបន្ទាន់មួយ
BREAKING NEWS: រដ្ឋមន្រ្តីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង ប្រកាសថា បុរសម្នាក់ជនជាតិខ្មែរ អាយុ៣៨ឆ្នាំ បានឆ្លងជំងឺ Covid-19 ពីបុរសជនជាតិជប៉ុន(ភ្នំពេញ)៖ ទីបំផុត កម្ពុជាបានរកឃើញមេរោគកូវីត១៩ មួយករណីទៀត នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ នៅលើខ្លួនបុរសជនជាតិខ្មែរម្នាក់ក្នុងចំណោម៤នាក់ ដែលធ្វើការស្និទ្ធជាមួយជនជាតិជប៉ុនឆ្លងមេរោគកូរ៉ូណាថ្មី ដែលចាកចេញពីខេត្តសៀមរាប នៅកាន់ប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ។
Posted by Fresh News on Saturday, March 7, 2020