មន្ត្រីជាន់ខ្ពស់របស់អ៊ីរ៉ង់ រួមមានទាំងមន្ត្រីរដ្ឋាភិបាល និងអ្នកនយោបាយ ដែលបា នស្លា ប់ ដោយសារតែមេរោគកូរ៉ូណាកើនដល់៦នាក់ បើគិតទាំងទីប្រឹក្សាក្រសួងការបរទេសដែលទើបស្លាប់កាលពីយប់ថ្ងៃព្រហស្បតិ៍ ខណៈមន្ត្រីមួយចំនួនទៀតកំពុងផ្ទុកមេរោគនេះ
តាមការចុះផ្សាយរបស់សារព័ត៌មានChannel News Asia ឱ្យដឹងថា លោក Hossein Sheikholeslam ជាអតីតអ្នកការទូតល្បីឈ្មោះម្នាក់របស់អ៊ីរ៉ង់ ហើយបច្ចុប្បន្នជា ទីប្រឹក្សាក្រសួងការបរទេស បានទទួលម រណភា ពកា លពីយប់ថ្ងៃព្រហស្បតិ៍ដោយ សារមេរោគកូរ៉ូណា។ ការស្លា ប់នេះ ធ្វើឱ្យចំនួន មន្ត្រីជាន់ខ្ពស់ រួមទាំងសមា ជិកសភា និងមន្ត្រីរដ្ឋាភិបាល ដែលស្លា ប់ដោ យសារកូរ៉ូណា កើនដល់៦នាក់
មេរោគកូរ៉ូណាក៏កំពុងតែស្ថិតនៅក្នុងខ្លួនមន្ត្រីជាន់ខ្ពស់ របស់រដ្ឋាភិបាលអ៊ីរ៉ង់មួយ ចំនួនទៀត ស្របពេ លដែលអ្នក ស្លា ប់នៅក្នុងប្រទេសនេះ ដោយសា រតែមេរោគកូ រ៉ូណាកើនដល់ ១២៤នាក់ ហើយអ្នកផ្ទុកមេ រោគនេះមា នជិត៥០០០នាក់រដ្ឋាភិបាលអ៊ីរ៉ង់បានប្រកាសបិទសាលារៀនទាំងអស់ទូទាំងប្រទេស ហើយក៏បានកាត់បន្ថយម៉ោងការងារផងដែរ ដើម្បីទ ប់ស្កាត់ ការឆ្លងរាល ដាល