ក្រសួងពាណិជ្ជកម្ម បានប្រកាសថា ដោយសារព័ត៌មាននៃការរីករាលដាលនៃជំងឺឆ្លង កូវីដ១៩ (COVID-19) បានធ្វើឱ្យមានក្តីបារម្ភដល់ប្រជាជនកម្ពុជា ដែលជះ ឥទ្ធិពលលើតម្លៃ ស្បៀងអាហារ កុំមានការភ័ យព្រួ យបារម្ភ លើបញ្ហាខ្វះ អង្ករ ដែល ជាហេតុនាំឱ្យមានជ នឆ្លៀតឱកា សនិយម មួយចំនួន ដែល ឆ្លៀតដំ ឡើងថ្លៃអង្ករ។
បើតាមសេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុនហ្រ្គីន ត្រេដនៃក្រសួងពាណិជ្ជកម្ម នៅយ ប់ថ្ងៃទី៧ខែមីនានេះ ជម្រាបជូនដល់ សាធារណ ជនមេត្តាជ្រាបថា ដោយសារ ព័ត៌មាននៃការរី ករាលដាល នៃជំងឺឆ្លង កូវីដ១៩ (COVID-19) បានធ្វើឱ្យមានក្តីបារម្ភដល់ប្រជា ជនកម្ពុជាយើង ដែលជះ ឥទ្ធិពល លើតម្លៃស្បៀងអាហារ ជាពិ សេស មានឈ្មួញមួយចំនួនបានដំឡើងថ្លៃអង្ករ។
ឆ្លៀតក្នុងឱកាសនេះ សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុនហ្រ្គីនត្រេដនៃក្រសួង ពាណិជ្ជកម្ម សូមជម្រាបជូន ដល់ បងប្អូនប្រជាពលរដ្ឋកម្ពុជាយើង ឱ្យបានជ្រាប ថា បរិមាណស ន្និធិអង្ករ និងស្រូវមិនទាន់កិន របស់សមា ជិក សមាជិកា សហព័ន្ធស្រូវអង្ករកម្ពុជា នៅទូទាំងប្រទេស លើទីតាំង ចំនួនជាង ៤០០រោងម៉ាស៊ីនកិនស្រូវ គឺមានបរិមាណ គ្រប់គ្រាន់ សម្រាប់ ផ្គត់ផ្គង់ជូនតាមតម្រូវការក្នុងស្រុក និងសម្រាប់ នាំចេញ រហូតដល់រដូវ ប្រមូលផលខា ងមុខ។
អាស្រ័យដូចនេះ សហព័ន្ធស្រូវអង្ករ កម្ពុជា និងក្រុមហ៊ុនហ្រ្គីនត្រេដនៃ ក្រសួងពាណិជ្ជកម្ម សូមអំពាវនាវ ដល់ប ងប្អូនប្រជាពលរដ្ឋ កុំមានការភ័ យ ព្រួ យបារម្ភលើបញ្ហាខ្វះអង្ករ ដែលជាហេតុ នាំឱ្យមានជន ឆ្លៀតឱកាសនិយម មួយចំនួន ដែល ឆ្លៀតដំឡើងថ្លៃអង្ករបាន។
ដើម្បីដោះស្រាយកង្វល់ និងទប់ស្កាត់ ស្ថានការណ៍ពីជនឆក់ឱកាស និយមដំឡើងថ្លៃអង្ករ សហព័ន្ធស្រូវអង្ករ កម្ពុជា នឹងសហការជាមួយក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម នឹងបើក លក់អង្ករតាមកាលបរិច្ឆេទ និងទីកន្លែងចាប់ ពីថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២០ នេះនៅ តាមទី តាំងមួយចំនួន៕
អត្ថបទ៖ CEN