នាយករដ្ឋមន្ត្រីអ៊ីតាលី សម្រេចប្រកាស ប្រើវិធានការចុងក្រោយដោយ បង្ខំចិត្តដាក់ប្រជាជនចំនួន១៦លាននាក់ឲ្យស្ថិតនៅក្នុងការតាមដានត្រួតពិនិត្យ បន្ទាប់ពីតួលេខអ្នកស្លាប់ដោយសារជំងឺឆ្លងផ្លូវដង្ហើមCovid-19 ឈរលំដាប់ទី២ បន្ទាប់ពីចិននិងឆ្លងលំដាប់ទី ៣ បន្ទាប់ពីកូរ៉េខាងត្បូង ទីបំផុតលោក Giuseppe Conte ។នេះបើយោងតាមប្រភពព័ត៌មានប៊ីប៊ីស៊ីចេញផ្សាយកាលពីថ្ងៃអាទិត្យទី ៨មីនា ២០២០។
ទីក្រុងពីររបស់អ៊ីតាលី គឺ Milan និង Venice រងផលប៉ះពាល់ខ្លាំងជាងគេ។បន្ថែមជាមួយនឹងវិធានការតឹងរឹងនេះ នាយករដ្ឋមន្ត្រីអ៊ីតាលីក៏បានប្រកាសបិទសាលារៀន កន្លែងហាត់ប្រាណ សារមន្ទីរ រង្គសាល និងពហុកីឡដ្ឋានទូទាំងប្រទេស។បម្រាមនេះនឹងមានសុពលភាពរហូតទៅដល់ថ្ងៃទី ៣ មេសា ២០២០។នៅក្នុងប្រទេសអ៊ីតាលីមានអ្នកឆ្លងចំនួន៥៨៨៣នាក់ និង ស្លាប់ចំនួន ២៣៣នាក់ឈរលំដាប់ទី២ បន្ទាប់ពីប្រទេសចិន។