បុរសម្នាក់ជាប់ពាក់ព័ន្ធករណីក្លែងឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ និងឋានៈតួនាទី ជាឧត្តមសេនីយ៍ និងកាន់កា ប់អាវុ ធ ខ្លីស៊េរីទំ នើបខុស ច្បាប់ ទៅឆបោ កប្រាក់អ្នកដទៃ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ បានស ម្រេចធ្វើការចោ ទប្រកាន់ ហើយបញ្ជូន ទៅចៅក្រមស៊ើបសួរ។
ជ នជាប់ ចោទឈ្មោះ ហ៊ឹម រ៉ាខឆៃយ៉ា អាយុ២៩ឆ្នាំ ស្នាក់នៅផ្ទះគ្មា នលេខ ផ្លូវ១៦៣ សង្កាត់បឹងកេ ងកង ខណ្ឌបឹងកេ ងកង ។ ហើយជ ន ស ង្ស័ យរូបនេះ ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យស៊ើបការនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនបានកាលពីថ្ងៃទី៥ ខែមីនា និងនាំមកកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធដូចការចោទប្រកាន់ចំនួន២បទល្មើស ទី១-បទល្មើស រំលោ ភលើ ទំនុកចិត្ត នូវទឹកប្រាក់ ប្រមាណ១០៥០០០ ដុល្លារ និងប្រើប្រាស់អា វុធដោ យខុសច្បាប់ និងក្លែងឋានៈតួនាទីឯកសណ្ឋាន ជាមន្ត្រីនគរ បាលជាតិ ឋានៈនា យឧត្តមសេ នីយ៍ ។
ជ ន ស ង្ស័ យបានសា រភាពថា ខ្លួនពិតជា ផ្តើមគំ និតប្រើប្រាស់ក្លែង ឯកសណ្ឋាន ឋានៈតួនាទី ក្របខ័ណ្ឌនគរបាលជាតិ តាំងពីអំឡុងឆ្នាំ២០១៦ម កម្ល៉េះ ហើយអត្តសញ្ញាណ ប័ណ្ណនគរ បាលជាតិ និងទម្រង់ទាំ ងអស់ គឺខ្លួនបាន ចម្លងតា មហ្វេសប៊ុក ដែលឃើញគេ បង្ហោះ ចំណែកស័ក្តិថ្នាក់ ឧត្តមសេនីយ៍ ខ្លួនបានទិញ ពីផ្សារមកពាក់ និងអាវុធខ្លីមួយដើម បានមក ពីមិត្តភក្តិ ធ្វើអង្គរក្សផ្តល់ឲ្យ ។
អង្គហេតុក្នុងបទល្មើសទី១-យោងតាមពាក្យ បណ្តឹងរបស់ជ ន រ ង គ្រោះឈ្មោះ ហ៊ុន ចាន់ថុល ភេទស្រី អាយុ៣៨ឆ្នាំ បានប្តឹងចោទប្រកាន់ ជ ន ស ង្ស័ យថា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ឈ្មោះ ហ៊ឹម រ៉ាខឆៃយ៉ា ដែលជាអ្នកធ្លាប់ស្គាល់គ្នា បានទៅនិយាយលួងលោមគាត់ (ដើមបណ្តឹង) ដល់ផ្ទះ នៅផ្លូវ៣៣៥ ភូមិចម្រើនផល សង្កាត់បឹងកក់២ ខណ្ឌទួលគោក ឲ្យរកប្រាក់ចំនួន១០៥០០០ដុល្លារ ដើម្បីយក ទៅប្រើប្រា ស់ក្នុងកិច្ចកា ររក ស៊ីរ បស់ខ្លួន ដោយជ ន ស ង្ស័ យបានធា នាអះ អាងថា ក្នុងរយៈពេល១ខែ និងបង្វិលប្រាក់ឲ្យវិញគ្រប់ចំនួន ។
លុះដល់ថ្ងៃកំណត់ឈ្មោះ ហ៊ឹម រ៉ាខឆៃយ៉ា បានព្យាយាមគេចវេះមិនទទួលខុសត្រូវ ថែមទាំងបិទទូរស័ព្ទ ។ នៅថ្ងៃទី៥ ខែមីនា ជ នរ ង គ្រោះបានទាក់ទងឈ្មោះ ហ៊ឹម រ៉ាខឆៃយ៉ា ឲ្យមកផ្ទះរបស់ខ្លួន ដើម្បីជជែកគ្នារឿងប្រាក់ជាង១០ម៉ឺនដុល្លារនោះ ហើយជ ន រ ងគ្រោះ ចា ប់ទុកឲ្យស មត្ថកិច្ច ៕
ប្រភពអត្ថបទ៖ CEN