បើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០នេះ អាជ្ញាធរសុខាភិបាលបារាំងបានឱ្យដឹងថា មានសមាជិកសភាពីរនាក់បន្ថែមទៀត ត្រូវបានគេធ្វើតេស្តរកឃើញផ្ទុកជំងឺ COVID-19 ធ្វើឱ្យចំនួនសមាជិកសភាបារាំង ឆ្លងជំងឺ នេះកើនដល់៤នាក់។
បើទោះជាធ្វើតេស្តរកឃើញផ្ទុកជំងឺ COVID-19 នោះក៏ពិតមែន ប៉ុន្តែអត្តសញ្ញាណសមាជិកសភាទាំងពីររូបខាងលើ មិនត្រូវបានគេទម្លាយឱ្យដឹងឡើយ ។ នេះជាការរក្សាសិទ្ធបុគ្គល ទៅលើជ ន រង គ្រោះ កំពុងព្យាបាល ដោយក្រុមវេជ្ជបណ្ឌិតជំនាញ។
សូមបញ្ជាក់ថា៖ បុគ្គលិកសភាពីរនាក់ទៀត ត្រូវបាន ទទួលស្គាល់ថាបានឆ្លង COVID-19 ដូចគ្នា។ កាល ពីសប្ដាហ៍មុន អាជ្ញាធរសុខាភិបាលបារាំង បានអះ អាងថា សមាជិក សភា លោក ហ្សង់ លុច រ៉ិចហ្ស៊ែរ (Jean-Luc Reitzer) និងសមាជិ កស ភាលោកស្រី អេលីហ្សាបេត ទូទុយ-ពីកាដ (Elisabeth Toutut-Picard) ក៏បានឆ្លង COVID-19 ផងដែរ។
សូមរម្លឹកថា៖ គិតត្រឹមថ្ងៃអាទិត្យ ក្រសួងសុខាភិបាលបារាំង បានបញ្ជាក់ថា ៖ ចំនួនអ្នកស្លា ប់ដោ យ សារជំងឺឆ្លង COVID-19 បានកើនឡើងដល់ ១៩នាក់ ក្នុងចំណោ មតួលេខ អ្នកឆ្លងសរុប ១,១២៦ករណី ហើយនៅទូទាំងប្រទេស បារាំង។ ចំនួ ននេះ បានធ្វើឱ្យបារាំងក្លាយជាប្រទេសមា នអ្នកឆ្លង និងស្លា ប់ជាច្រើនគេ លំដា ប់ទី២ នៅអឺរ៉ុប បន្ទាប់ពីអ៉ីតាលី។
បារាំង ចាត់វិធានការតឹងតែងបំផុតទប់ ស្កាត់ការឆ្លងវីរុសកូវីដ-១៩ ក្នុងនោះរាល់ព្រឹត្តិការណ៍ ទាំងអ ស់ដែលរំពឹងថា នឹងអាចទាក់ទាញមនុស្សឲ្យចូលរួ មច្រើន ១,០០០នាក់ នឹងត្រូវហា ម ឃាត់នៅទូទាំងប្រទេស បារាំង លើកលែ ងតែព្រឹត្តិការណ៍ ដែលត្រូវបានគេចាត់ទុកថា មានប្រយោជន៍ សម្រាប់អាយុ ជីវិតជាតិប៉ុណ្ណោះ៕
អត្ថបទ៖ nkdnews