ក្រោយប្រជាពលរដ្ឋខ្មែរមួយចំនួន មានការភ័យខ្លាច ជំងឺកូវីដ-១៩ ច្រើនជាង ខ្លាច គ្រោះ ថ្នាក់ ច រាចរ ណ៍នោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងម ហាផ្ទៃ បានប្រៀបធៀបថា គ្រោះ ថ្នាក់ច រាចរណ៍ មានច្រើនជាង ជំងឺកូវីដ-១៩ ទៅទៀត ដូច្នេះពល រដ្ឋខ្មែរ ត្រូវមានការប្រុងប្រយ័ត្ន ចំពោះ បញ្ហា គ្រោះ ថ្នា ក់ ច រាចរណ៍។
នៅក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា ក្នុងវត្តស្នាយសរ នៅស្រុកពារាំង ខេត្តព្រៃវែង នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០សម្ដេច ស ខេងបានប្រសាសន៍ ថា ជំងឺ កូវីដ-១៩ មានប្រភេទដើម ចេញមកពី ទីក្រុងវូហាន ប្រទេសចិន ក្រោយមក រីករាលដាល ទៅបណ្ដាប្រទេសផ្សេងៗទៀត និងពិភ ពលោក ខណៈកម្ពុជាទើប តែមាន១ករណី។
សម្ដេចបន្ដចោទសួរ និងបកស្រាយថា ជំងឺ កូវីដ-១៩ មិនច្រើនច្រើនប៉ុន្មានទេ ដោយសារតែមនុស្សមួយចំនួន មានការភ័យខ្លាចយ៉ាងខ្លាំង ហើយភ័យខ្លាចដោយ សារអ្វី? ដោយសារ រកឃើញថ្នាំមិ នទាន់ ជាប្រភេទ ជំងឺថ្មី។សម្ដេចថា ជំងឺផ្ដាសា យធម្មតា មានមនុស្សស្លា ប់ច្រើនជា ងជំងឺ កូវីដ១៩ផង ជាពិសេស ចាស់ៗនៅអឺរ៉ុប។
សម្ដេច ស ខេង មានប្រសាសន៍ថា «ជំងឺនេះ (កូវីដ-១៩) មិនទាន់មានថ្នាំដើម្បីព្យាបាល ហើយចិនប្រកាសរកឃើញហើយ ដំណាក់កាលដំបូងប្រើនៅចុងខែនេះ (មីនា) វ៉ាក់សាំងការពារ ដើម្បីការពារជំងឺកូវីដ-១៩ ហើយប្រទេសផ្សេងៗ គេកំពុងរកដែល រហូតមកដល់ពេលនេះរកមិនឃើញ។
បើប្រៀបធៀបជាមួយ ចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ច្រើនជាងផង ប៉ុន្ដែ គ្រោះ ថ្នា ក់ចរាចរណ៍ អត់ឆ្លង បើស្លាប់ដោយសារឆ្លងផ្លូវ ប៉ុន្ដែវាអត់ឆ្លងទៅអ្នកដទៃ»។ដើម្បីការពារជំងឺ កូវីដ-១៩ សម្ដេច ស ខេង អំពានាវ ឲ្យប្រជាពលរដ្ឋខ្មែរ ត្រូវរក្សាអនាម័យគ្រប់ពេលវេលា ជាពិសេស ត្រូវលាងដៃឲ្យបាន ៣-៤ ដងក្នុង១ថ្ងៃ ៕
អត្ថបទ៖ dapnews