ស្ថានទូតរបស់ប្រទេសជាច្រើន នៅក្នុងប្រទេសកូរ៉េខាងជើង ត្រូវបានបិទទ្វារនៅថ្ងៃចន្ទនេះ ខណៈដែលអ្នកកា រទូតជាច្រើនត្រូវបានជម្លៀស ចេញ បន្ទាប់ពីត្រូវបានដា ក់ឲ្យនៅដា ច់ដោ យឡែកពីគេ រយៈពេ លជាច្រើនសប្តាហ៍ ដោយរ បបព្យុងយ៉ាង ដើម្បបង្ការការរីករាលដាលនៃវីរុសកូរ៉ូណា។
កូរ៉េខាងជើង មិនបានបញ្ជាក់ពីការឆ្លងវីរុស សូម្បីមួយករណី ប៉ុន្តែរបបនេះបានចាត់វិធានការយ៉ាងតឹ ងរ៉ឹង ដោយបានធ្វើការបិទព្រំដែន និងដាក់ប្រជាជនរបស់ខ្លួន រាប់ពាន់នាក់ឲ្យនៅដាច់ដោ យឡែក។របបនេះ ក៏បា នដាក់ជន បរទេស រាប់រយនាក់ រួមមានអ្នកការទូតឲ្យស្នាក់នៅ តែបរិ វេណរ បស់ពួកគេ។
វិធានការដ៏តឹងរ៉ឹងរ បស់កូរ៉េខាងជើង ត្រូវបានបន្ធូរបន្ថយកាលពី សប្តាហ៍មុន បន្ទាប់ពីអនុវត្តជា ងមួយខែ ហើយជ នបរទេសជាង ២០០នាក់ត្រូវបាន អនុញ្ញាត ឲ្យចេញពីបរិវេណ របស់ពួក ក្នុងប្រទេស កូរ៉េខាងត្បូង។
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន កាលពីខែមុន បានធ្វើការព្រមានពីផលវិ បាកធ្ងន់ធ្ងរ ប្រសិនជា វីរុស រាតត្បាតចូលក្នុងប្រទេសរបស់ខ្លួន។ កូរ៉េខាង ជើងចាត់ វិធានការ ដោ យធ្វើការ ហាមឃាត់ និងព្យួរជើងហោះ ហើរ និងខ្សែរថភ្លើង អន្តរជាតិទាំងអស់។
សូមបញ្ជាក់ថា បច្ចប្បន្ននេះ ពិភពលោកកំពុងតែត្រូវញាំញីដោយវីរុសកូរ៉ូណា ឬ COVID-19 ដោយវាបាន សម្លា ប់មនុស្សជិត ៤.០០០នាក់ និង ឆ្លងទៅ កាន់មនុស្សជា ង ១០០.០០០ នាក់ក្នុងប្រទេស និងតំ ប ន់ជិត ១០០៕
អត្ថបទ៖ CEN