សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មន្ត្រីរាជការ រដ្ឋទាំងអស់នឹងបានឡើងប្រាក់ខែម្តងទៀតចាប់ពី ថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២០ នឹងឡើងប្រាក់ខែដូចរាល់ឆ្នាំ ដូច្នេះមិនមានប៉ះពាល់អ្វីដល់មន្រ្តីកម្ពុជាយើង ដោយសារ EBA នោះទេ ។
សម្តេចតេជោមានប្រសាសន៍ដូចនេះគឺនៅក្នុងឱកាស អញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានវ៉ាន់ដាចំនួន ៣ ៤៥៨ នាក់ ដែលធ្វើឡើង នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២០ នេះ ។
និស្សិតដែលនឹងទទួលសញ្ញាបត្រនៅថ្ងៃនេះ រួមមានកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដែលបានបញ្ចប់ការសិក្សា ក្នុងឆ្នាំសិក្សា២០១៨-២០១៩ ដែលក្នុងនោះក៏មាននិស្សិតបរិញ្ញាបត្រផ្នែកអាហារូបករណ៍របស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៣០នាក់ផងដែរ៕
អត្ថបទ៖ ប្រជាប្រិយ