សេតវិមានអាមេរិកបាននិយាយកាលពីថ្ងៃចន្ទម្សិលមិញថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនត្រូវបានគេធ្វើតេស្ត៍រកមេរោគឆ្លងវីរុសកូវីដ-១៩នោះទេ ទោះបីជាយ៉ាងមានសមាជិកសភាអាមេរិកពីររូប ដែលលោកបានទាក់ទងថ្មីៗនេះបានប្រកាសថាពួកគេទាំងពីរនាក់ត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកពីគេ បន្ទាប់ពីចូលរួមសន្និសីទជាមួយមនុស្សដែលបានធ្វើតេស្តវិជ្ជមានសម្រាប់វីរុសនេះ។
បើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី១០ ខែមីនានេះ សេតវិមានបានអះអាងថា ប្រធានាធិបតីមិនបានទទួលការធ្វើតេស្តិ៍រកវីរុសកូវីដ-១៩នោះទេ ពីព្រោះលោកមិនមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺដែលត្រូវបានគេស្គាល់ច្បាស់ហើយគាត់ក៏មិនមានរោគសញ្ញាអ្វីដែរ។
“ប្រធានាធិបតីដូណាល់ត្រាំ នៅតែមានសុខភាពល្អដដែលហើយគ្រូពេទ្យរបស់លោកនឹងបន្តតាមដានគាត់យ៉ាងដិតដល់” ។ នេះបើតាមអ្នកនាំពាក្យសេតវិមាន Stephanie Grisham បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយអំពីវីរុសរលាកសួតថ្មីនេះ។គួរជម្រាបថា គិតមកទល់ពេលនេះ អាមេរិកបានរកឃើញអ្នកឆ្លងវីរុសនេះចំនួន៧២៩នាក់ហើយ និងមានអ្នកស្លាប់ចំនួន ២៧នាក់៕
អត្ថបទ៖ cpcnews