អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានប្រាប់ឲ្យដឹងថា អ្នកដែលដួលសន្លប់នៅតាមទីសាធារណៈបន្តបន្ទាប់ បណ្ដាលមកពីមានពួកគាត់មានបញ្ហាសុខភាពផ្សេងៗ មិនមែនកើតជំងឺ កូវីដ-១៩ ឡើយ។ លោកស្រីបញ្ជាក់ថា អ្នកដែលមានជំងឺកូវីដ-១៩ មិនអាចដួលសន្លប់ ឬប្រកាច់ភ្លាមៗ ដូចការផ្សព្វផ្សាយតាមព័ត៌មាន និងតាមពាក្យចចាមអារ៉ាមមួយចំនួននោះទេ។
លោកស្រីជំរុញឱ្យប្រជាពលរដ្ឋជួយសង្គ្រោះដល់អ្នកដួលសន្លប់ ដោយទូរសព្ទទៅរថយន្តសង្គ្រោះបន្ទាន់តាមទូរសព្ទ១១៩ និង១១៥ ហើយប្រជាពលរដ្ឋអាចចូលទៅជួយ ត្រូវពាក់ម៉ាស់ និងត្រូវលាងដៃនឹងសាប៊ូ អាកុល បន្ទាប់ពីប៉ះពាល់អ្នកដួលនោះ។