រដ្ឋមន្ត្រីក្រសួងវប្បធម៌បារាំងលោក Franck Riester បានធ្វើតេស្តិ៍វិជ្ជមានចំពោះវីរុស Covid-19។ នេះបើតាមសារព័ត៌មានក្នុងស្រុកមួយបានរាយការណ៍ កាលពីល្ងាចថ្ងៃច័ន្ទ (០៩ មីនា) ។
ដោយឡែក រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំងលោក Olivier Véran បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយបណ្តាញព័ត៌មានបារាំង BFMTV ថា “គាត់មិននៅក្នុងមន្ទីរពេទ្យទេ ប៉ុន្តែគ្រាន់តែស្នាក់នៅក្នុងផ្ទះរបស់គាត់ដោយមានរោគសញ្ញាតិចតួចប៉ុណ្ណោះ” ។
លោក Riester ត្រូវបានគេជឿថាមានទំនាក់ទំនងជាមួយវីរុសកូរ៉ូណា នៅវិមានរដ្ឋសភាជាតិ ដែលជាកន្លែងដែលមានករណីចំនួន ៥ ត្រូវបានបញ្ជាក់នៅក្នុង ប៉ុន្មានថ្ងៃថ្មីៗនេះ។គិតត្រឹមល្ងាចថ្ងៃច័ន្ទនេះ មានក រណីឆ្លងវីរុសនេះចំនួន ១.៤១២ ករណីនៅប្រទេសបារាំង និង មានអ្នកស្លា ប់ចំនួន ៣០ នាក់។
នៅក្នុងប្រទេសអ៊ីតាលី មានអ្នកស្លា ប់ដោយសា រ មេរោគនេះមានចំនួន ៤៦៣ នាក់ហើយៗ មកទល់ពេល នេះនាយករដ្ឋមន្ត្រីអ៊ីតាលីលោក Giuseppe Conte បានដាក់ប្រទេសទាំងមូ លកំពុងប្រឈមនឹ ងបញ្ហានេះខ្ពស់កា លពីល្ងាចថ្ងៃច័ន្ទដោយស្នើសុំឱ្យប្រជាជនស្នាក់នៅផ្ទះ៕
អត្ថបទ៖ CEN