ជ ន ស ង្ស័ យ៣នាក់ដើររើអេតចាយ ក៏បានបែកគំ និតធ្វើសកម្មភាព គាស់ ផ្ទះប្រជាពលរដ្ឋមួយកន្លែងប្រមូលយកទ្រព្យសម្បត្តិ ហើយបាន នាំគ្នារ ត់គេចខ្លួន ខណៈពេលនោះក៏ កម្លាំងសមត្ថកិច្ច កំពុងល្បាត ប្រទះឃើញស ង្ស័ យ យក៏ បានធ្វើការឃាត់ខ្លយនជ ន ស ង្ស័ យបាន ម្នាក់ ចំណែក២នាក់ ទៀត រត់ គេច ខ្លួនបាត់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៤៥នាទីរសៀល ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ៥៨Eo ផ្លូវ៤៤៤ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានី ភ្នំពេញ។ លុះនៅម៉ោង៣រសៀល សមត្ថកិច្ចឃា ត់ខ្លួនជ ន ស ង្ស័ យ បានតែម្តង។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជ ន ស ង្ស័ យ ទី១ឈ្មោះ សៅ ស៊ីណា ហៅ ប្រុញ ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅ បន្ទប់ ជួល ភូមិ៥ ក្រុម២៨ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ មុខរបរ រើស អេ ត ចាយ។ ចំណែក បក្ខពួក២ នាក់ ទៀត បានគេចខ្លួន។
សមត្ថកិច្ចបានបន្ថែមថា មុនពេលកើតហេតុ ជ ន ស ង្ស័ យ ៣នាក់បាននាំគ្នាដើររើសអេតចាយ លុះមកដល់ផ្ទះកើតហេតុ ឃើញផ្ទះស្ងាត់ល្អមិនមាននរណាម្នាក់នៅ ក៏បានធ្វើសកម្មភា ព គាស់ប្រមូលទ្រព្យសម្បត្តិ ហើយពួកគេក៏បាន នាំគ្នារ ត់គេច។ ភ្លាមនោះ ក៏មានកម្លាំងសមត្ថកិច្ចកំពុង ល្បាតបាន ប្រទះឃើញ មានការស ង្ស័ យ ក៏បានដេញឃាត់ ចាប់បា នជ ន ស ង្ស័ យខាងលើ ចំណែក២នាក់ រត់គេចខ្លួនបាត់។
ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន៖ ខោអាវថ្មីៗ មួយចំនួន , អាវ ទ្រនាប់នារីមួយចំនួន, ម៉ូទ័រកាត់១គ្រឿង, ធុងបាស់ និងម៉ូតូ១គ្រឿង ម៉ាកវីវ៉ា ដែលជ ន ស ង្ស័ យ ជិះធ្វើសកម្មភាព។បច្ចុប្បន្ន សមត្ថកិច្ចកំពុងកាសាងសំណុំរឿងបញ្ជូនខ្លួនជ ន ស ង្យ័ យទៅ កាន់ អធិការដ្ឋាននគ របាលខណ្ឌចំការមន បន្តនីតិវិ ធីតាមច្បាប់៕
អត្ថបទ៖ នគរធំ