លោកស្រី Nadine Dorries រដ្ឋមន្ត្រីសុខាភិបាល និងជាសមាជិកសភាអង់គ្លេស បានធ្វើតេស្តវិជ្ជមាននៃវីរុស (COVID-19)។ បើតាម The Guardian លោកស្រី Dorries ជាសមាជិកសភាដំបូងដែលមាន COVID-19 ក្រោយករណីព្រួយ បារម្ភពីការរាលដាលនៅ Westminster និងព្រឹត្តិការណ៍នៅ Downing Street ដែលគាត់បានទៅចូលរួម។
លោកស្រី Dorries មានជំនឿថា ខ្លួននឹងឆ្លងផុតឧបសគ្គមួយនេះ ប៉ុន្តែគាត់កំពុងព្រួយ បារម្ភពី ម្តាយអាយុ៨៤ឆ្នាំរបស់ខ្លួន ដែលបានក្អក ហើយនឹងត្រូវធ្វើតេស្តរក COVID-19 ផងដែរ។គិតត្រឹមព្រឹកថ្ងៃពុធ ទី១១ ខែមីនា ចក្រភពអង់គ្លេស មានអ្នកឆ្លងជាង ៣៨០ករណី ក្នុងនោះស្លា ប់ ៦នាក់ និងសះស្បើយជិត២០នាក់៕