ទីក្រុងអ៊ូហានដែលជាចំណុចកណ្តាលនៃការផ្ទុះវីរុសថ្មីកូរ៉ូណានៅខេត្តហ៊ូប៉ីភាគកណ្តាលនៃប្រទេសចិនបានបិទមន្ទីរពេទ្យបណ្តោះអាសន្នទាំង ១៦ របស់ខ្លួន ដែលរដ្ឋាភិបាលបានបង្កើតវាឡើងបន្ទាន់ ដើម្បីឆ្លើយតបចំ ពោះ ការព្យាបាលអ្នកជម្ងឺ ឥឡូវត្រូវបានបិទទៅវិញខណៈចំនួនអ្នកជម្ងឺ Covid-19 បន្តធ្លាក់ចុះនៅក្នុងទីក្រុងមួយនេះ។ នេះបើយោងតាមការដកស្រង់ការចុះផ្សាយដោយសារព័ត៌មានចិនស៊ីនហួ នៅថ្ងៃទី១១ ខែមីនា។
មន្ទីរពេទ្យត្រូវបានផ្លាស់ប្តូរពីកន្លែងសាធារណៈដូចជាមជ្ឈមណ្ឌលតាំងពិព័រណ៍ និងកន្លែងហាត់ប្រាណនៅដើមខែកុម្ភៈកន្លងទៅ ក្នុងគោលបំណងដើម្បីព្យាបាលអ្នកជម្ងឺដែលមានរោគសញ្ញាស្រាល និងដាក់ដោយឡែកដាច់ពីប្រភពនៃការបង្ករោគ។សូមជម្រាបថា បើតាមអាជ្ញាធរមូលដ្ឋាន ការបិទមន្ទីរពេទ្យចំនួនពីរចុងក្រោយនៅថ្ងៃអង្គារនេះមន្ទីរពេទ្យបណ្តោះអាសន្ននៅទីក្រុងវូហានបានទទួលអ្នកជំងឺសរុបជាង ១២,០០០ នាក់៕