ព័ត៌មានទាន់ហេតុការណ៍៖ អង្គការសុខភាពពិភពលោក (World Health Organization) បានប្រកាសជាផ្លូវការថា មេរោគកូរ៉ូណាវីរុស ឬកូវីដ-១៩ គឺជាការឆ្លងរាលដាលជាសកល។ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការ WHO បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា៖
«ការឆ្លងរាលដាលជាសកល មិនមែនជាពាក្យដែលត្រូវប្រើដោយគ្មានការប្រុងប្រយ័ត្ននោះទេ»។ លោកបានបន្ថែមថា៖ «ប្រទេសទាំងអស់នៅតែអាចផ្លាស់ប្តូរស្ថានភាពនៃការឆ្លងរាលដាលជាសកលនេះបាន បើសិនប្រទេសនីមួយៗស្វែងរក ធ្វើតេស្ត ព្យាបាល ដាក់មនុស្សឲ្យនៅដាច់ដោយឡែក តាមដាន និងប្រមូលផ្តុំពលរដ្ឋរបស់ខ្លួន ដើម្បីទប់ទល់នឹងមេរោគនេះ»។
គិតត្រឹមថ្ងៃពុធនេះ មនុស្សយ៉ាងតិច ១២ម៉ឺននាក់បានឆ្លងមេរោគកូរ៉ូណា ក្នុងប្រទេសជាង ១១០ នៅទូទាំងសកលលោក។ មនុស្សយ៉ាងហោចណាស់ ៤ពាន់៣រយនាក់បានស្លា ប់។ វ៉ាក់សាំងការពារមេរោគនេះមិនទាន់ត្រូវបានផលិតជាផ្លូវការនៅឡើយទេ។
អត្ថបទ៖ VOA