លោកវរសេនីយ៍ទោ សែម រតនា នាយការិយាល័យ ចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា ដោយមានការឯកភាពយល់ព្រមពីលោកព្រះរាជអាជ្ញាអម សាលា ដំបូង រាជធានីភ្នំពេញ , ជ ន ប ង្កដែ ល បេី កបរ រថយន្តក្នុង ស្ថាន ភាព ស្រ វឹ ងខ្លាំ ងឈ្មោះ ឆាយ គឹមហួង បេីកបុ កសមត្ថកិច្ចកំពុងអនុវត្តកា រងារ រឹត ប ន្តឹ ង ច្បា ប់ចរាចរណ៍ នៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស មុខវត្តកោះ ក្នុងខណ្ឌដូនពេញ នឹងត្រូវបញ្ជូនទៅតុលាការ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ដោយយោងលេីមាត្រា៨៣ នៃច្បា ប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រូវផ្តន្ទា ទោ សចា ប់ ពី៦ខែដ ល់២ឆ្នាំ និង ពិន័យជា ប្រាក់ ចា ប់ពី២លា នដ ល់១០លានរៀល ។
សូមបញ្ជាក់ថា សកម្មភាពដ៏គ ឃ្លើននេះ កើតឡើងកាលពីវេលាម៉ោង១១៖៣៥នាទី យប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ តាមបណ្តោយមហាវិថីព្រះមុន្នីវង្ស មុខសាលាវត្តកោះ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ខណៈក្រុមសមត្ថកិច្ចកំពុងដាក់គោលដៅអនុវត្តច្បាប់ចរាចរណ៍ ឆែកឆេរអាវុ ធ គ្រឿ ងផ្ទុះ និង ចា ប់ ឃា ត់ខ្លួ នអ្ន ក ស្រវឹ ង ។
សមត្ថកិច្ច អះអាងថា ជ ន ប ង្កឈ្មោះ ឆាយ គឹមហួន ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះលេខ១០៣៨ ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មុខរបរជាអនុប្រធានការិយាល័យនៃក្រសួងទេសចរណ៍ បើករថយន្តម៉ា កហាយឡែនឌ័រ ពណ៌ប្រផេះពាក់ផ្លាកលេខភ្នំពេញ 2BD-9867 ។
ចំណែកជ ន រ ង គ្រោះ ៣នាក់ ទី១ គឺ លោកឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការរងទទួលផែនអន្តោប្រវេសន៍ ទី២ លោកស្រីឧត្តមសេនីយ៍ទោ សុីម ផាណុំ ស្នងការរងទទួលផែនការជួ ញ ដូរ ម នុស្ស និង កម្លាំងអន្តរាគមន៍ពិសេសម្នាក់ទៀត ។
ក្រោយពេលកើតហេតុ អ្នកបើករថយន្តប ង្កត្រូវបានស មត្ថកិច្ចធ្វើការ វៃ ខ្នោះនិង ឃា ត់ខ្លួន យកទៅ ការិយា ល័យចរា ចរណ៍ផ្លូវគោក ដើម្បីកសា ងសំណុំរឿង បញ្ជូន ទៅតុ លាការ ចាត់ការច្បាប់ ៕អូ
អត្ថបទ៖ CPCnews