សម្ដេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បញ្ជាក់ជាថ្មីថា មិនថាអ្នកណាមានឋានៈជាអ្វី ឬធំប៉ុណ្ណានោះទេ បើធ្វើខុសច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវតែចាប់យកមកផ្ដន្ទាទោស តាមច្បាប់ជាធរមាន ដោយមិនមានការលើកលែងឡើយ ។
ការលើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង ត្រូវបានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាត បូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តព្រៃវែង និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន។
សម្តេចក្រឡាហោម សខេង បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង ធ្វើការងារយកអស់កម្លាំងការចិត្ត របស់ក្រុមការងារថ្នាក់ក្រោមជាតិ រដ្ឋបាលក្រុង ស្រុក ទាំង១៣ ដែលបានខិតខំអនុវត្តការងារ ផែនការសកម្មភាពបានយ៉ាងល្អប្រសើរ ដែលធានាបាននូវតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋប្រសើឡើងគួឲ្យកត់សម្គាល់។
អត្ថបទ៖ khoanew