បើទោះហាក់ពុំឃើញសារព័ត៌មានក្នុងស្រុកណាមួយចុះផ្សាយសោះ ទាក់ទងនឹងករណីជនម្នាក់នេះ តែនៅលើបណ្តាញសង្គមបានទម្លាយចេញឲ្យដឹងថា ជនរូបនេះគឺជាមហា ចោរ គាស់ផ្ទះដ៏ជំនាញប្រមូលទូរស័ព្ទស្ទើរទូទាំងប្រទេសតែម្តង ។ ហើយថ្មីៗនេះ ត្រូវបានគេដឹងថា កងរាជ អាវុធហត្ថខេត្តកណ្តាល ធ្វើការឃាត់ខ្លួនហើយ ។
យ៉ាងណាមិញ តាមរយៈការចែករំលែករូបភាពច្រើននៅ លើបណ្តាញសង្គម នោះយើងទាំងអស់គ្នាឃើញ យ៉ាងច្បាស់ថា ជីវិតប្រចាំថ្ងៃរបស់ចោរនេះ គឺពិតជាមា នភាពហុឺហាឡូយឆាយ ខ្លាំងណាស់ ដោយពាក់បញ្ចេញ ខ្សែកធំៗ ចិញ្ចៀនសុទ្ធតែ ពេជ្រ ជិះរថយន្តទំនើបប្តូរស្ទើរគ្រប់ស៊េរី ចូលហាងអាហារលំដាប់ៗ និងដើរលេងជាមួយ ស្រីស្នេហ៍សុទ្ធតែក្រៅប្រទេស ។
នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Pa Kon Tok បានបង្ហោះឲ្យដឹងថា «យកលុយដែរជាញើសឈា មគេយកទៅចាយ សប្បាយណាស់ ដែរនាក់ដែរបាត បង់គ្នាពិបាក់យ៉ាងណា 24ខេត្តក្រុងចោរ តែមួយ គិតជាលុយចូល លាន តើជាប់គុកបានយូរប៉ុនណា ? សែលម្នាក់មួយៗទៅ អោយចំណាំវាអោយបានច្បាស់ ថាវាជាចោល? គាស់តំបូលផ្ទះហាងទូរស័ព្ទ ទាំងអស់» ៕
អត្ថបទ៖ CEN