នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ គណៈឱសថការីរាជធានីភ្នំពេញ បានចុះធ្វើការណែនាំ និងធ្វើកិច្ចសន្យាជាមួយម្ចាស់ឱសថស្ថានមិនឲ្យកើតឡើងម្ដងទៀត។ យោងតាមផេករបស់គណៈឱសថការីកម្ពុជា ដែលបង្ហោះកាលពី១ម៉ោងមុន ដោយភ្ជាប់ជាមួយនឹងសំណេរថា« ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋអំពីឱសថស្ថានមួយកន្លែងនៅម្ដុំអូឡាំពិក បានលក់ឧបករណ៍វាស់កំដៅសម្រាប់ប្រើប្រាស់ក្នុងវិស័យសំណង់ ទៅឲ្យអតិថិជន ដើម្បីយកទៅប្រើលើមនុស្ស។ សូមសាធារណៈជនជ្រាបជាព័ត៌មាន» ៕