អង្គការសហប្រជាជាតិគឺជាស្ថាប័នកំពូលរបស់ពិភពលោកទាំងមូល ពេលនេះ មានមន្ត្រីរបស់អង្គការកំពូលនេះឆ្លងវីរុសកូវីដ -១៩ហើយ ។ មន្ត្រីការបរទេសប្រចាំនៅអង្គការសហប្រជាជាតិ មកពីប្រទេសហ្វីលីពីន ត្រូវបានរកឃើញឆ្លងវីរុស Covid-19 កាលពីថ្ងៃទី ១២ខែមីនា ។ មន្ត្រីហ្វីលីពីនទាំងអស់ត្រូវបានកាត់ផ្តាច់ឲ្យនៅដាច់ដោយឡែក ។
នេះជាករណីដំបូងគេបង្អស់ នៅអង្គការសហប្រជាជាតិ ដែលមានមន្ត្រីការបរទេសប្រចាំការនៅទីនោះឆ្លង Covid-19។ នៅអង្គការសហប្រជាជាតិ ហ្វីលីពីនមានមន្ត្រីការបរទេសនិងបុគ្គលិក ១២នាក់ ប្រចាំការនៅទីនោះ ។ ទីកន្លែងស្នាក់នៅរបស់ មន្ត្រីហ្វីលីពីន គឺស្ថិតនៅ មហាវិថី លេខ ៥ ក្នុងតំបន់ Midtown Manhattan។ មន្ត្រីការបរទេសដែលរកឃើញឆ្លងវីរុស ស្ថិតនៅក្នុងគណៈកម្មការទទួលបន្ទុកផ្លូវច្បាប់ របស់អង្គការសហប្រជាជាតិ ។
មន្ត្រីការបរទេសហ្វីលីពីន បានទៅធ្វើការនៅទីស្នាក់ការអង្គការសហប្រជាជាតិ ប្រមាណ កន្លះម៉ោងមុនពេលរកឃើញមានផ្ទុកវីរុស ផ្លូវដង្ហើម។អង្គការសុខភាពពិភពលោកបាន ប្រកាសអាសន្នពីវីរុស Covid-19 ក្រោយពេល ឆ្លងរាលដល់មនុស្ស ជាង ១២៥ពាន់នាក់ នៅ ១១៨ប្រទេសជុំវិញពិភពលោក៕
អត្ថបទ៖ nkdnews