អ្នកលេងល្បែងស៊ីសងបៀរចំនួន៤នាក់ត្រូវនគរបាលស្រុកបន្ទាយអំពិល ឃាត់ខ្លួន ឲ្យធ្វើកិច្ចសន្យា អប់រំបញ្ឈ ប់មិន ឲ្យលេងល្បែងទៀត។ក្នុងនោះដែរ ដោយលោកវរសេនីយ៍ទោ ឃុល ភិន អធិការនគរបាលស្រុក បានចាត់តាំង លោកអនុ សេនីយ៍ឯក ស៊ឹម វណ្ណះ អធិការរង ដឹកនាំកម្លាំងជំនាញ ចុះធ្វើការទីតាំង កន្លែង លេ ងល្បែ ងស៊ីសង(បៀរ) មួយកន្លែង កាលពីវេលាម៉ោង១៥និង៤០នាទីល្ងាច ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិសែនមនោរម្យ១ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ឃា ត់មនុស្សចំនួន ចំនួន០៤នាក់។
សមត្ថកិច្ចបានឲ្យដឹងថា ក្រុមអ្នកលេ ងល្បែ ងស៊ីស ងទាំង០៤នាក់ មានឈ្មោះដូចជា១,ឈ្មោះ ម៉ៅ រួន ភេទស្រី អាយុ៦០ឆ្នាំ ២,ឈ្មោះ ម៉ាត់ សារ៉ាឌី ភេទស្រី អាយុ៣០ឆ្នាំ ៣,ឈ្មោះ ថា ជានភេទស្រី អាយុ៤៥ឆ្នាំ ៤,ឈ្មោះ សុខ រតនា ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិសែនមនោរម្យ១ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចបានបន្តទៀតថា ក្នុងការចុះប ង្ក្រា បចា ប់ឃា ត់ក្រុមអ្នកលេ ងល្បែងខាងលើ កម្លាំងយើងបានធ្វើការដកហូតវត្ថុតាងបានកម្រាល ០១ បៀរ ០២ហ៊ូ ហើយបានធ្វើកិច្ចស ន្យា អប់រំប ញ្ឈ ប់មិនឲ្យលេ ងល្បែង ទៀត ហើយបានឲ្យទៅផ្ទះរៀងៗខ្លួនវិញ៕
អត្ថបទ៖ កម្ពុជាថ្មី