រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រចាំប្រទេសអូស្ត្រាលី លោក Peter Dutton បាននិយាយថា លោកបានធ្វើតេស្តឃើញវិជ្ជមានលើវីរុស COVID-19 នៅក្នុងថ្ងៃនេះ ។តាមសម្ដីរបស់រដ្ឋមន្ត្រីរូបនេះបានថ្លែងថា «នៅព្រឹកនេះ ខ្ញុំភ្ញាក់ឡើងមានអារម្មណ៍ថាក្ដៅខ្លួន និងឈឺបំពង់ក ។ ភ្លាមៗ ខ្ញុំបានទាក់ទងទៅមន្ទីរសុខាភិបាលរដ្ឋ Queensland ហើយក៏បានធ្វើតេស្តរកវីរុស COVID-19 ។
ខ្ញុំទទួលបានដំណឹងពីមន្ទីរសុខាភិបាលរដ្ឋ Queensland នៅរសៀលនេះថា ការធ្វើតេស្តរកឃើញវិជ្ជមាន» ។គួររម្លឹកថា ប្រទេសអូស្ត្រាលីរហូតមកទល់ពេលនេះ មានអ្នកឆ្លងវីរុស COVID-19 ចំនួន ១៥៦ នាក់ ខណៈមនុស្សចំនួន ៣ នាក់បានស្លា ប់ ៕
អត្ថបទ៖ ប្រជាប្រិយ