ខណៈពិភពលោកកំពុងភ័យខ្លាចនឹងការរាតត្បាតជំងឺឆ្លងដ៏សាហាវ Covid-19 ថ្មីៗនេះ អភិបាលស្រុកបន្ទាយស្រីវ័យក្មេង ឃឹម ហ្វីណង់ បានចុះទៅអប់រំ បង្ហាត់បង្ហាញដល់កុមារតូចៗនៅតាមទីជនបទដោយផ្ទាល់អំពីរបៀបរស់នៅស្អាតជានិច្ច ដោយសារការលាងសម្អាតដៃឱ្យបានញឹកញាប់ដើម្បីជៀសវាងពីការឆ្លងវីរុសខាងលើ ។
លោកអភិបាលស្រុកខាងលើ បានបង្ហាញកុមារតូចៗទាំងនោះពីភាពសុខគ្នារវាងដៃស្អាត និង ដៃកគ្រិច ព្រោះតែក្មេងតូចៗ នៅមិនទាន់យល់ពីវិធីការពារខ្លួនឯង ហើយបែរជាមានទម្លាប់ចូលចិត្តលេងប្រឡាក់ធូលីដី ដែលជាហេតុផលចម្បងធ្វើឱ្យរាជរដ្ឋាភិបាលប្រកាសបិទសាលារៀនទាំងអស់នៅក្នុងក្រុងសៀមរាបជាបណ្ដោះអាសន្ន ។
យ៉ាងណាមិញ លោកអភិបាលស្រុករូបនេះក៏បានបញ្ជាក់ដែរថា ការបង្ហាញតែមួយភ្លែតរបស់លោក មិនអាចធ្វើឱ្យក្មេងៗទម្លាប់លាងសម្អាតដៃថែរក្សាសុខភាពរបស់ខ្លួនឯងបានរហូតទេ ក្នុងនោះលុះត្រាតែមានការចូលរួមណែនាំពីឪពុកម្ដាយរបស់កុមារតូចៗដោយផ្ទាល់ ៕