កាលពីយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ តារាចម្រៀងលោក នេន ទុំ បានគេចផុតពីហានិភ័យ ក្រោយពីជួបហេតុការណ៍ គ្រោះ ថ្នា ក់ចរា ចរណ៍ តាម បណ្តោយផ្លូវ ទៅខេត្តព្រះសីហនុ ខណៈមកដល់នៅចំណុចស្រុកព្រៃនប់ ដោយសារតែរថយន្តរបស់លោកបានបុ កជាមួយ នឹងសត្វក្របីមួយ ក្បាល។
ហេតុការណ៍នេះ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល ក្រោយពេលដែលមិត្តភក្កិរបស់លោកបានបង្ហោះរូបភាពរថយន្តរបស់លោកទទួល រង ការខូច ខាតយ៉ា ងធ្ង ន់ ធ្ងរ ។មហាជ នជាច្រើន បាននាំគ្នាសន្និដ្ឋានថា បើតាមមើ លស ភាពរថយន្ត នេន ទុំ អាចនឹង មា នគ្រោះ ថ្នា ក់ ធ្ង ន់ធ្ងរ រហូតអា យុជីវិត ថែមទៀតផង ខណៈពេលដែ លដំណឹ ងសុខទុក្ខរប ស់លោក ក្រោយ ជួបហេតុការណ៍ នោះក៏មិ នមានអ្នកណា អាចផ្តល់ ភ្លាមៗ ដែរ។
១ថ្ងៃក្រោយគ្រោះ ថ្នាក់ ចរា ចរណ៍ស្រាប់តែ នេន ទុំ បានចេញវីដេអូឃ្លីប បកស្រាយនូវហេតុការណ៍ និងបានធ្វើការបដិសេធថាលោកមិនមែនបុកក្របីទេ គឺក្របីជាអ្នកលោតមកបុកឡានលោកទៅវិញ ជាពិសេសលោកបានទាត់ចោលចំពោះព័ត៌មានថាលោកមានការសេ ព គ្រឿ ង ស្រ វឹ ងទេ ព្រោះលោកមិនចេះផឹកបន្តិចបន្តួតប៉ុណ្ណោះ ពេលមានកម្មវិធី ។តាមរយៈវីដេអូឃ្លីបដែ លបា នបង្ហោះតា មបណ្តាញសង្គម ហ្វេសប៊ុក នេន ទុំ បានអះ អា ងថា រូបលោ ក និងមិត្តភក្តិដែល បានរួមដំ ណើរជាមួយគ្នាទាំ ងអស់មិ នមា នគ្រោះ ថ្នា ក់អ្វី ធ្ង ន់ធ្ងរ ឡើយ គ្រាន់ តែហើ មដៃ តិចតួចប៉ុណ្ណោះ។
លោកបញ្ជាក់ថា ក្នុងការធ្វើដំណើរនេះលោក និងមិត្តភក្តិទាំងអស់មិនបានទទួល ទា ន សុ រានោះឡើយ ហើយពួក លោក បានដូរគ្នាបើ កម្តងម្នាក់ ដោយរូប លោកជា អ្នកបើក ចុងក្រោយ នៅ ពេលដែល ជួ បហេតុ ការណ៍ បុ កសត្វក្របីនោះ។លោកបន្ថែមថា ពេលធ្វើដំណើរដល់ចំណុចយា យម៉ៅ លោកបានចុះទៅ អុជធូ បធម្មតា ហើយក៏សុំបើ ករថយន្តវិញ ដោ យបើកក្នុងល្បឿនប្រមាណ ជា៨០ ហើយពេ លនោះ ពួកយើង មិនបាន ឃើញសត្វក្របីនោះ រត់មកទេ ដោយសារក្របីវាខ្មៅ រួមទាំងពេលយប់ផងនោះ។ ត្រង់ចំណុចជិតផ្លូវបំ បែកព្រលាន យន្តហោះ និងសល់ប្រមាណ ជា ៣០គីឡូទៀតដល់ ខេត្តព្រះសីហនុ គឺយើង ជួ បហេតុការ ណ៍នេះ តែម្តង ដោយក្របី នោះបា នលោ តមកពីមុខឡានប្រមាណ ជា ៣ទៅ៤ម៉ែត្រ។
លោកថា ដោយសារស្មារ តីរឹងលោកបា នខិតខំកា ន់ដៃចង្កូត និងចាប់ ហ្វ្រាំងគេចពីដើម ឈើ ដោយសារតែក្របី បាន បោលបុ កវេ ក្បាល ជាមួយពោង ដៃបានផ្ទុះចេញមក ហើយសំណា ងយើងបា នគេចផុ តពីការប៉ះ ទង្គិចរថយន្តមួ យគ្រឿង ដែលយើងបានរេចូល គន្លងផ្លូវគេ។យ៉ាងណា បន្ទាប់ពីជួបហេតុការណ៍នោះហើយ លោកពិតជាសម្តែងកា រកោតសរ សើរ និងអរគុណដ ល់សមត្ថិកិច្ចនៅទីនោះ ដែលបានខ្នះខ្នែងយ៉ាងខ្លាំងក្នុងការជួយរូបលោក និងមិត្តភក្តិលោកទាំងអស់ ជាមួយនឹងការជូនទៅពេទ្យ និងស្ទូចរថយន្តមកភ្នំពេញ។
លោកក៏បានថ្លែងអំណរគុណផ ងដែរ ដល់ទ ស្សនិកជនទាំងអស់ដែល បានព្រួយ បាម្ភពីសុខទុក្ខរបស់ លោក និងបានសួ រនាំយ៉ាងច្រើន តែលោកសូមទោស ដែលមិនបានឆ្លើយតបទាន់ ពេលវេលា ដោយសារលោ កនៅមានភា ពតក់ស្លុត និង មិនដឹងនិយាយពីណាទៅណា។ជាចុងក្រោយ លោក នេន ទុំ បានសូមអំ ពាវនាវដល់ម្ចាស់ដែលមានគោ ក្របី សូមយក ចិត្តទុកថែរក្សាឲ្យជាប់ ជៀសវា ងដើរឆ្វេលឆ្វាច និងសូមចូលរួមបើក បរដោ យប្រុ ងប្រយ័ ត្នទាំងអ ស់គ្នា ដើម្បីបញ្ចៀស ពីគ្រោះ ថ្នា ក់ ចរាចរណ៍៕
សូមចុចទស្សនាវិដេអូ
ខ្ញុំសូមនិយាយពីរឿងដែលខ្ញុំបានជួបគ្រោះថ្នាក់ចរាចរណ៍ បុកក្របី នៅជិតក្រុងព្រះសីហនុ
ខ្ញុំបាទ នេន ទុំ សូមនិយាយពីរឿងដែលខ្ញុំបានជួបគ្រោះថ្នាក់ចរាចរណ៍ បុកក្របី នៅជិតក្រុងព្រះសីហនុ
Posted by Nen Tum on Thursday, March 12, 2020