នេះយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០នេះ ទីភ្នាក់ងារសារព័ត៌មានដ៍ល្បីរបស់អាមេរិក Associated Press (AP) បានតបិទការិយាល័យរបស់ខ្លួន នៅក្នុង វ៉ាស៊ីនតោនសហរដ្ឋអាមេរិក ចាប់ពីថ្ងៃសុក្រសប្ដាហ៍នេះតទៅ ក្រោយរកឃើញពីបុគ្គលិកព័ត៌មានម្នាក់របស់ខ្លួន ដែលបានធ្លាប់បានប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺ COVID-19 បានបង្ហាញរោគសញ្ញានៃជំងឺនេះ។
ក្នុងចំណោមអ្នកយកព័ត៌មានរាប់រយនាក់អ្នកយកព័ត៌មាន AP ជាមនុស្សម្នាក់ ដែលបានចូលរួមក្នុងពិធីជួបជុំអ្នកសារព័ត៌មាន ក្នុងទីក្រុងញូអូលីនស៍ (New Orleans) ដែលអ្នកចូលរួមម្នាក់ត្រូវបានធ្វើតេស្ដរកឃើញផ្ទុក COVID-19។
មិត្តរួមការងារម្នាក់ទៀតរបស់អ្នកយកព័ត៌មាន AP ដែលចេញរោគសញ្ញាសង្ស័យថាCOVID-19 ប្រចាំការិយាល័យក្នុងរដ្ឋធានី វ៉ាស៊ីនតោន បានបង្ហាញរោគសញ្ញាគួរឱ្យស ង្ស័ យផងដែរ ធ្វើឲ្យ ទីភ្នាក់ងារព័ត៌មានអាមេរិក AP សម្រេចឲ្យបុគ្គលិកខ្លួនទាំងអស់ឲ្យការងារនៅតាមផ្ទះ៕