ក្រុមន្ត្រីសុខាភិបាលនិយាយថា ថៃបានរាយការណ៍ករណីវីរុសកូរ៉ូណាថ្មីចំនួន ៧ ទៀតកាលពីថ្ងៃសៅរ៍ទី១៤មីនា ដោយនាំឱ្យករណីសរុបនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍នេះកើនឡើងដល់ ៨២ ករណី។គិតមកទល់ពេលនេះមានអ្នក ស្លា ប់ម្នាក់ដោយសារកូវីដ១៩នៅថៃ ។
មិនត្រឹមតែនៅតាមស្ថាប័នរដ្ឋ មន្ទីរពេទ្យ សាលារៀននោះទេ ដែលត្រូវរឹតបន្តឹង គឺសូម្បីតែទីវត្តអារាមក៏ត្រូវមានការត្រួតពិនិត្យដែរ។ នៅតាមតំបន់ទេសចរណ៍ជាច្រើនកន្លែងនៅក្នុងប្រទេសថៃត្រូវបានដាក់ការត្រួតពិនិត្យចំពោះភ្ញៀវទេសចរអន្តរជាតិជាពិសេស។ ចំពោះនៅទីក្រុងបាងកកប្រទេសថៃ តំបន់ដែលក្រុមជនបរទេសចូលចិត្តនិយមដើរកំសាន្ត គឺទីវត្តអារាមជាដើម។