រដ្ឋាភិបាលបារាំង បានប្រកាសថា ចាប់ពីថ្ងៃអាទិត្យនេះទៅប្រជាជន ៦៧លាននាក់ ឲ្យស្នាក់នៅក្នុងផ្ទះ ប្រសិនបើមិនមានធុរៈចាំបាច់ខ្លាំង និងហាងលក់ទំនិញ ភោជនីយដ្ឋាន ព្រមទាំងកន្លែងកម្សាន្តនានា នៅទូទាំងប្រទេស នឹងត្រូវបិទទ្វារជាបណ្តោះអាសន្ន ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលនៃ COVID-19 ដែលជាជំងឺកំពុងរាតត្បាតជាសកល។នេះបើយោងតាមការផ្សាយពីសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី១៥ ខែមិនា ឆ្នាំ២០២០នេះ.
លោក Edouard Philippe លោកនាយករដ្ឋមន្ត្រីបារាំង បានលើកឡើងថា គ្មានជម្រើសអ្វីផ្សេងឡើយ ស្របពេលដែលករណីឆ្លងនៅក្នុងប្រទេសបារាំងបានកើនឡើងយ៉ាងឆាប់រហ័ស ដោយនាពេលនេះ មានអ្នក ឆ្លង COVID-19 ជិត៤,៥០០នាក់ និងស្លា ប់៩១នាក់ ៕