មេរោគរលាកសួតប្រភេទថ្មីកូរ៉ូណាវីរុស ឬ Covid-19 កំពុងតែឆ្លងរាលដាលទៅកាន់ប្រទេសចំនួន១៤៥ ហើយនៅក្នុងពិភពលោក ដោយនៅក្នុងនោះរួមមានទ្វីបអាស៊ី ទ្វីបអាហ្វ្រិក ទ្វីបអាមេរិក និងប៉ែកមជ្ឈិមបូព៌ាជាដើម។
គិតត្រឹមពាក់កណ្តាលមីនានេះ វីរុសដ៏កាចសា ហាវមួយនេះបានស ម្លា ប់មនុស្សសរុបចំនួន ៥,៤៣៨នាក់ និងអ្នកឆ្លងសរុបចំនួន ១៤៥,៨២៥នាក់ ដោយឡែកនៅក្នុងចំណោមអ្នកឆ្លងវីរុសទាំងនោះ ក៏មានអ្នកព្យាបាលជាសះស្បើយសរុបចំនួន ៧២,៥៥០នាក់ផងដែរ ។
ពាក់ព័ន្ធនឹងការឆ្លងវីរុសកូវីដ១៩ នេះដែរ យើងងាកមកចាប់អារម្មណ៍បណ្តាប្រទេសអាស៊ានយើងវិញ តើមានប្រទេសណាខ្លះដែលឆ្លងវីរុសនេះ ហើយមានប្រទេសណាខ្លះដែលមិនទាន់ឆ្លងមេរោគនេះ?
គិតមកទល់ពេលនេះ សមាជិកប្រទេសអាស៊ានដែលរកឃើញមានអ្នកផ្ទុកវីរុសកូវីដ១៩ មានដូចជា ប្រទេសសិង្ហបុរី ២០០ករណី, ថៃ ៧៥ករណី (ស្លា ប់ម្នាក់), ម៉ាឡេស៊ី ១៩៧ករណី, វៀតណាម ៤៩ករណី, ហ្វីលីពីន ៦៤ករណី(ស្លា ប់៨នាក់), ឥណ្ឌូនេស៊ី ៦៩ករណី(ស្លាប់៤នាក់), ព្រុយណេ ៣៧ករណី និងកម្ពុជាមាន ៧ករណី ។
ដោយឡែកសម្រាប់ប្រទេសអាស៊ានដែលមិនទាន់មានករណីឆ្លងវីរុសកូវីដ១៩ នោះមាន ឡាវ មីយ៉ាន់ម៉ា តែប៉ុណ្ណោះ ។គួរជម្រាបជូនដែរថា តួលេខ និងទិន្នន័យនេះគឺត្រូវបានធ្វើបច្ចុប្បន្នភាពដោយអង្គការសុខភាពពិភពលោក ( WHO)៕
អត្ថបទ៖ cpcnews