កាលពីពេលថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ក៏បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការអនុវត្តវិស្សមកាលតូចមុនកាលកំណត់ សម្រាប់គ្រឹះស្ថានសិក្សាចំណេះដឹងទូទៅសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ និងក្រុងសៀមរាប ដើម្បីជាវិធានការការពារទប់ស្កាត់ជាបន្ទាន់ នូវការរាតត្បាតនៃវីរុសកូវីដ១៩ (Covid-19)។
ស្របពេលសាលារៀនសិស្សខាងលើត្រូវបានបិទមុនការកំណត់វិស្សមកាលនោះ ដោយឡែក សម្រាប់ពិធីមង្គលការ របស់តារាចម្រៀងប្រុសប្រចាំផលិតកម្មសាន់ដេ លោក ហ៊ុន បរិញ្ញា ដែលត្រៀមខ្លួននឹងរៀបការ នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ ក៏បានប្រកាសពីពីធីរៀបមង្គលការរបស់ខ្លួន ដែលត្រូវបានពន្យារពេលជាបណ្ដោះអាសន្នផងដែរ។
នៅក្នុងនោះដែរ តាមរយៈគណនីហ្វេសប៊ុកអនាគតភរិយារបស់លោក កញ្ញា ជ័យ វណ្ណវីរីយ៉ា បានសរសេររៀបរាប់ថា៖ «យើងខ្ញុំទាំងពីរនាក់ ព្រមទាំងលោកពុកអ្នកម្តាយទាំងសងខាង សូមខន្ដីអភ័យទោសដល់ ទ្រង់ ឯកឧត្តម លោកឧកញ្ញា លោកជំទាវ លោក/លោកស្រី ព្រមទាំងភ្ញៀវកិត្តិយសទាំងអស់អោយបានជ្រាបថា នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ
ដែលជាថ្ងៃសិរីមង្គលរបស់យើងខ្ញុំទាំងពីរ និងប្រារព្ធធ្វើឡើងនៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ (អាគាA) ត្រូវបានពន្យាពេលលើកថ្ងៃ ដោយសារតែមានមេរោគ Covid-19 អាស្រ័យដូចហេតុខាងលើ យើងទាំងពីរព្រមទាំងក្រុមគ្រួសារទាំងសងខាង សូមអភ័យទោស តាមរយះ Account Facebook របស់នាងខ្ញុំផ្ទាល់យើងខ្ញុំទាំងពីរ សូមជូនពរ អោយសុខភាពល្អ និងសំរេចជោគជ័យគ្រប់ភារកិច្ចទាំងអស់ និងឆ្លងអោយផុតទាំងអស់គ្នានៅជម្ងឺ Covid-19 នេះសូមបងប្អូនភ្ញៀវកិត្តិយសទាំងអស់ជ្រាបជាព៌តមាន សូមអរគុណ» ៕