បុរសជនជាតិបារាំងអាយុ៣៥ឆ្នាំម្នាក់ មានផ្ទុកជំងឺកូវីដ១៩ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលនៅរសៀលថ្ងៃទី១៥,០៣,២០២០។សេចក្ដីប្រកាសនោះបានឱ្យដឹងថា៖ បុរសជនជាតិបារាំងនោះ មានប្រពន្ធនិងកូនអាយុ៤ខែ សរុបគ្នាបីនាក់ ។ហោះហើរចេញពីទីក្រុងប៉ារីសប្រទេសបារាំង ទៅដល់សាំងហ្គាពួរ នៅថ្ងៃទី១៣,០៣,២០២០។ដោយបុរសខាងលើ មានអាការៈក្ដៅខ្លួន ពេលនោះ អាជ្ញាធរសាំងហ្គាពួរបានធ្វើតេស្តសំណាក។
កាលពីយប់ទី១៣មីនា ក្នុងពេលរងចាំលទ្ធផល ពេទ្យសាំងហ្គាពួរ បានហាមគាត់មិនអោយទៅណាទេ។ចាំរហូតដល់មានលទ្ធផលសិន តែនៅពេលអ្នកប្ដូរវេណ តាមដានសុខភាពគាត់ រូបគាត់ក៍ត្រូវគេប្រាប់ថាអាចធ្វើដំណើរបាន ចំណែកលទ្ធផលនឹងផ្ដល់ជូនតាមក្រោយ!។នេះបើយោងតាមការបញ្ជាក់ពីសាម៉ីខ្លួន បន្ទាប់មករូបគាត់ក៍បានហោះហើរមកភ្នំពេញ ។តាមជើងយន្តហោះសាំងហ្គាពួរMI602 នាថ្ងៃទី១៤មីនា មកដល់ភ្នំពេញនៅម៉ោង៨,៣០នាទីព្រឹក។
ពេលធ្វើដំណើរនោះគាត់បានប្រាប់ថា៖គាត់ពាក់ម៉ាស់ ហើយមិនមានកំដៅក្នុងខ្លួន នៅវេលាម៉ោង១០ព្រឹកថ្ងៃដដែល។ស្រាប់តែលទ្ធផលគាត់វិជ្ជមាននៅសាំងហ្គាពួរ។លុះដល់រសៀលថ្ងៃទី១៤នេះក្រសួងសុខាភិបាលកម្ពុជា បានស្រាវជ្រាវរកគាត់ភ្លាមៗ។រហូតរកឃើញបុរសរូបនោះនៅវេលាម៉ោ២យប់ថ្ងៃដដែល ជាមួយគ្នានោះគ្រូពេទ្យកម្ពុជា ។
បានយកសំណាក់គាត់និងគ្រួសារទៅពិនិត្យ ខណៈប្រពន្ធនឹងកូនរបស់គាត់ត្រូវដាក់ឱ្យនៅដោយឡែក ដើម្បីតាមដានរយៈពេល១៤ថ្ងៃ ម្ដុំសង្កាត់ទួលទំពូង រាជធានីភ្នំពេញ។ទោះជាយ៉ាងណាក្ដី!រហូតរសៀលថ្ងៃទី១៥នេះលទ្ធផលចេញ មកគឺបុរសជនជាតិបារាំងនោះវិជ្ជមាន ។រីឯប្រពន្ធនិងកូនគាត់មន្ត្រីជំនាញកំពុងតាមដានរង់ចាំលទ្ធផលជាបន្តទៀត៕