ក្រុមមន្ត្រីនៃមន្ទីរសុខាភិបាលខេត្តកោះកុង បានកំពុងបញ្ជូនសំណាកជនជាតិខ្មែរឥស្លាម៣នាក់ ទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ នៅរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ ដើម្បីធ្វើតេស្តស្វែងរក ជំងឺកូវីដ-១៩ ។
ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង លោកវេជ្ជបណ្ឌិត ទៅ ម៉ឹងថា ការស ង្ស័យនេះ បន្ទាប់ពីពួកគាត់ទាំង៣នាក់ បានចូលរួមកម្មវិធីបុណ្យសាសនាមួយ នៅប្រទេសម៉ាឡេស៊ី និងបានវិលត្រឡប់មកកម្ពុជាវិញ ។ ទោះបីជាយ៉ាងណាលោក បន្ថែមថា យើងរង់លទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រជាមុនសិន ទើបអាចប្រាប់បាន ។
មន្ទីរសុខាភិបាលខេត្តកោះកុង បានបញ្ជាក់ថា សូមបងប្អូនប្រជាពលរដ្ឋតាមដានព័ត៌មានដែលមានប្រភពច្បាស់លាស់ មកដល់បច្ចុប្បន្ននេះ ខេត្តកោះកុងមិនទាន់រកឃើញករណី វិជ្ជមាន កូវីដ១៩ នៅឡើយទេ ។