ស្របពេលដែលកម្ពុជាបានរកឃើញជាបន្តបន្ទាប់នូវអ្នកផ្ទុកមេរោគ Covid-19 ឡើងរហូតដល់ ១២ ករណីគិតត្រឹមថ្ងៃទី ១៦ ខែមីនានេះ និង ពេលនេះកំពុងបារម្ភមានការរីករាលដាលនោះ បានធ្វើឱ្យប្រជាពលរដ្ឋមានការប្រយ័ត្នប្រយែងខ្ពស់ និង បានធ្វើអនាម័យដែលលាងដៃនឹងសាប៊ូ ទឹកអាល់កុល និង ពាក់ម៉ាក់ការពារជាដើម មុនចេញទៅណាម្តងៗ ។
យ៉ាងណាមិញ បើងាកមកមើលនៅទីតាំងផ្សារច្បារអំពៅវិញ បានចូលរួមក្នុងការទប់ស្កាត់ការរីករាលដាលនេះដែរ ដោយបានដាក់ទឹកអាល់កុលឱ្យសាធារណជន ប្រជាពលរដ្ឋ និង អាជីវករ បានសម្អាតដៃមុនចេញចូលផ្សារ ដែលនេះជារឿងល្អមួយ ។ បើតាមអាជីវករម្នាក់លក់នៅផ្សារច្បារអំពៅបាននិយាយថា គេឃើញប្រធានគណៈកម្មការគ្រប់គ្រងផ្សារច្បារអំពៅគឺលោក គួច ចំណាន បានរៀបចំដាក់ទឹកអាកុលសម្រាប់លាងដៃតាមច្រកចេញចូលផ្សារ កាលពីព្រឹកថ្ងៃទី ១៦ ខែមីនានេះ ហើយនឹងបន្តដាក់រហូតដល់លែងមានជំងឺ Covid-19 ៕
អត្ថបទ៖ ប្រជាប្រិយ