លោក ដូណាល់ ត្រាំ ប្រធានាធិបតីនៃសហរដ្ឋអាមេរិច បានប្រកាសដាក់វិធានការពីឲ្យបិទសាលារៀនទាំងអស់នៅក្នុងរដ្ឋចំនួន២៩ ក្រោយពីមានករណីអ្នកឆ្លងវីរុស Covid-19 ជាបន្តបន្ទាប់ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។
លោក ដូណាល់ ត្រាំ ពុំបានបញ្ជាក់ពីចំនួួនថ្ងៃនៃការបិទនោះទេ ដោយគ្រាន់តែប្រាប់ថានៅសប្ដាហ៏ខាងមុខនេះនឹងមានវិធានការបិទសាលារៀនទាំងអស់នៅក្នុងរដ្ឋចំនួន២៩ ដែលមានករណីឆ្លងរាលដាលច្រើនជាងគេ។ ហើយរដ្ឋទាំងអស់នោះរួមមាន៖
«Alaska,Arizona, Arkansas,Delaware,Florida,Kansas,Illinois,Kentucky, Louisiana,Maryland, Michigan,Minnesota ,Mississippi,Montana, New Hampshire,New Mexico,North Carolina,Ohio, Oregon,Pennsylvania, Rhode Island,South Carolina,South Dakota,Vermont, Virginia,Utah,Washington,West Virginia,Wisconsin» ៕