ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA បានរាយការណ៍នៅថ្ងៃចន្ទនេះថា Ayatollah Hashem Bathaei-Golpaygani សមាជិកនៃសភាជំនាញអ៊ីរ៉ង់បានទទួលមរណភាពដោយសារវីរុសរលាកសួតថ្មីកូវីដ-១៩។យោងតាមទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់បានឱ្យដឹងថាលោក Bathaei-Golpaygani ត្រូវបានគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាលពីថ្ងៃសៅរ៍កន្លងទៅថ្មីៗនេះមុនលោកទទួលមរណៈភាព ។
គួរជម្រាបជូនដែរថា យ៉ាងហោចណាស់ចំនួន ១៤០០ នាក់បានឆ្លងវីរុសនេះហើយ ៤ នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅ Kamkar, Ferghani, Imam Reza, Ali Ibn Abitaleb និងមន្ទីរពេទ្យ Shahid Beheshti ។ នេះបើយោងតាមរបាយការណ៍របស់ IRNA ។គិតមកទល់ពេលនេះ អ៊ីរ៉ង់បានបញ្ជាក់ថា មានអ្នកស្លា ប់ចំនួន ៧២៤នាក់ និងអ្នកឆ្លងចំនួន ១៣,៩៣៨ ករណី នៅក្នុងមេដឹកនាំកំពូលៗអ៊ីរ៉ង់ចំនួន ១៤ នាក់បានស្លាប់ដោយសារវីរុសនេះផងដែរ៕
អត្ថបទ៖ CPCnews