លោក Vittorio Gregotti ស្ថាបត្យករជនជាតិអ៊ីតាលី ដែលបានជួយច្នៃម៉ូត ពហុកីឡដ្ឋានអូឡាំពិករដូវក្តៅBarcelona បានទទួលមរណភាពកាលពីថ្ងៃអាទិត្យទី១៥ ខែមីនា ឆ្នាំ ២០២០ ក្នុងអាយុ៩២ឆ្នាំ ដោយសារវីរុស កូវីដ១៩ ។លោក Gregotti បានទទួល មរ ណភា ពដោយរោគរលាកសួត កូវីដ១៩ បន្ទាប់ពីបានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ Milan ទទួលការព្យាបាល ។ មិនត្រឹមតែ ការចេញម៉ូតពហុកីឡដ្ឋាន Barcelona ប៉ុណ្ណោះទេ ប៉ុន្តែលោកក៏បានចូលរួមក្នុងការច្នៃម៉ូត ពហុកីឡដ្ឋាន និង…
Day: March 17, 2020
រលាយហើយ សូម្បីដីកេរ្តិ៍ សម្តេចតា ក៏អាជ្ញាធរស្រែកថា មិនហ៊ានបង្ក្រាបទេ ខ្នងគេធំៗណាស់
បើតាមសេចក្តីរាយការណ៍ពីខេត្តមណ្ឌលគិរី បានឲ្យដឹងថា រហូតមកដល់ពេលនេះសកម្មភាព ឈូសឆាយ ទន្ទ្រានយកដីចំការស្រល់ របស់រដ្ឋពុំបានថមថយឡើយ ពោលគឺក្រុមអ្នកមានអំណាច មានលុយនៅតែអាចធ្វើអំពើរំ លោ ភ បំ ពា នច្បាប់ តាមអំពើចិត្តដដែល។ ប្រភពពីខេត្តមណ្ឌលគិរី បានបង្ហើបថា ការដែលក្រុមអ្នកមានលុយ មានអំណាចអាចធ្វើអ្វីស្រេចតែចិត្តបាននោះ គឺដោយសារមានការបើកភ្លើងខៀវពីមន្ត្រីជំនាញសុរិយោដី និងមន្ត្រីមូលដ្ឋាន នៃស្រុកអូររាំង។ បើតាមសេចក្តីរាយការណ៍ដដែល បន្ទាប់ពីទទួលបាន ព័ត៌មានអំពីសកម្មភាពរបស់ក្រុមឈ្មួញឈ្មោះ ម៉ឹង មករា កំពុងឈូសឆាយ ទន្ទ្រា នយ កដីអូរ និងដីចំការស្រល់ ដែលស…
ខ្លាំងមែន ប្រទេសជុំវិញឆ្លងអស់ហើយ តែប្រទេសសឡាវ នៅតែប្រកាសថាគ្មានអ្នកឆ្លងសូម្បីម្នាក់
ច្រកព្រំដែនចំនួន ១០កន្លែងដែលត្រូវបានប្រើដើម្បីចេញចូលពីប្រទេសឡាវ ត្រូវបានបញ្ជាឱ្យបិទជាបណ្ដោះអាសន្ននៅថ្ងៃច័ន្ទ ១៦ មីនា ដើម្បីជួយទប់ស្កាត់ ការរីករាលដាលនៃវីរុស Covid-19។ ចំណែកច្រកអន្តរជា តិដែលនៅ សេសសល់ គឺទុកដើម្បីត្រួតពិនិត្យរាល់ការមកដ ល់របស់ក្រុមភ្ញៀវទេសចរ។ ច្រកព្រំដែនទាំង ១០ បានណែនាំឱ្យបិទ គឺមានច្រកព្រំដែនរវាងឡាវនិងវៀតណាមមាន ៖ច្រកអន្តរជាតិ Panghok ក្នុងខេត្ត Phongsaly ប៉ុស្តិ៍ត្រួតពិនិត្យ Nam Soy ក្នុងខេត្ត Huaphanh ប៉ុស្តិ៍ត្រួតពិនិត្យ Namkan ក្នុងខេត្ត Xieng Khuang…
ទីក្រុងញូវយ៉ក ដល់កំរិត ប្រកាសបិទក្រុងទាំងមូលចោលហើយ
រាល់សកម្មភាពកម្សាន្តសប្បាយនានា នៅអាមេរិក ពិសេសគឺនៅទីក្រុងញូវយ៉កដែលមានរហ័សនាមថាទីក្រុង មិនចេះដេក ជាទីកន្លែងសប្បាយដោយប្រមូលផ្តុំទៅដោយក្លឹបរាត្រី កន្លែងកម្សាន្ត រាំលេងទល់ភ្លឺ ពេលនេះក៏ត្រូវបង្ខំចិត្ត បិទផងដែរ។ នេះជាប្រវត្តិសាស្ត្រនៅទីក្រុងនេះ ដោយសារតែការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើម កូវីដ-១៩។ ក្រៅពីទីក្រុងញូយ៉កនៅមានទីក្រុងជាច្រើន ក៏បានផ្អាករាល់សកម្មភាពដូចគ្នានោះដែរ។ ជាមួយគ្នានេះ មន្ទីរឃុំឃាំងនៅរដ្ឋកាលីហ្វ័រញ៉ា អាមេរិក បានសម្រេចដោះលែងអ្នកទោសមួយចំនួនដែលមានទោសស្រាល ដើម្បីកាត់បន្ថយចំនួនអ្នកទោស ងាយស្រួលទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩។ សារព័ត៌មាន Los Angeles Times បានផ្សាយថា ប៉ូលិសទីក្រុង Los Angeles បានសម្រេច កាត់បន្ថយចំនួនអ្នកទោស…
ថ្ងៃនេះ កម្ពុជាមានអ្នកឆ្លងកើនឡើង ៣៣នាក់ហើយ សុទ្ធសឹងជា ខ្មែរឥស្លាមមកពីម៉ាឡេស៊ី
ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ បានរកឃើញករណីកូវីដ១៩ ចំនួន៩ករណីថ្មីទៀត នៅក្នុងប្រទេសកម្ពុជា ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ៣៣នាក់។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មានទទួលបាន។ គិតរហូតមកដល់ថ្ងៃទី១៧ ខែមីនានេះ មានចំនួនអ្នកឆ្លងកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា បានកើនដល់សរុបចំនួន៣៣នាក់ហើយ ខណៈដែលរាជរដ្ឋាភិបាលបានដាក់វិធានការជាបន្តបន្ទាប់។ អ្នកឆ្លងជំងឺកូវីដ៣៣នាក់នោះរួមមាន៖ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាបទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey…
ធ្លាយព័ត៌មាន មេដឹកនាំកូរ៉េខាងជើង លួចរត់ចេញពីទីក្រុងព្យុងយ៉ាង ទុកពលរដ្ឋចោល ដើម្បីគេចពីវីរុសកូរូណា
ការរំពឹងទុកកំពុងតែកើនឡើងថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន កំពុងស្ថិតនៅឆ្ងាយពីទីក្រុងព្យុងយ៉ាង ដោយមានការព្រួយ បារម្ភអំពីវីរុសកូវី ដ១៩ នៅក្នុងរដ្ឋធានីដ៏ ចង្អៀតរប ស់ប្រទេ សនេះ បន្ទាប់ពីមាន សេចក្តីរាយការ ណ៍ថា លោកបានទៅសង្កេត សម យុទ្ធយោធា នៅទូទាំងប្រទេស អស់ រយៈពេ លជាច្រើនសប្តាហ៍មក។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់កូរ៉េខាង…
១គូរទៀតហើយ ប្រកាសផ្អាកមង្គលការ ព្រោះគិតគូរដល់សុខភាពភ្ញៀវ មិនមែនខ្លាចភ្ញៀវអត់ចងដៃទេ
អ្នកគ្រូជាសាមីខ្លួនកូនក្រមុំ បានសរសេរសារបង្ហោះតាមហ្វេសប៊ុកផ្ទាល់ខ្លួនថា “ក្នុងនាមយើងខ្ញុំជាម្ចាស់កម្មវិធីមង្គលសិរី នៅថ្ងៃ30 មីនា 2020 ខាងមុខនេះ នៅភូមិចំការចេកខាងត្បូង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ យើងទាំងពីរសុំលើកម្រាមដៃទាំងដប់សូមគោរពជូនដំណឹងដល់បងប្អូនញាតិមិត្តទាំងអស់អោយបានជ្រាបថា កម្មវិធីយើងខ្ញុំសូមពន្យារពេលរៀបចំមង្គលសីរីមួយរយះ មិនកំណត់ ដោយសារយើងខ្ញុំព្រួយបារម្ភពីបញ្ហាសុខភាព និងសុវត្ថិភាពបងប្អូនញាតិមិត្តទាំងអស់គ្នា ។ យើងខ្ញុំទាំងពីរសូមគោរពជូនពរបងប្អូនមានសុខភាពល្អ ជៀសអោយផុតពី Corona or Covid-19 គ្រប់ៗគ្នា និងសូមថែសុខភាពអោយបានល្អគ្រប់ៗគ្នាណាបងប្អូន “។បន្ទាប់ពីអ្នកគ្រូបង្រៀនបានសម្រេចចិត្តរំលាយពិធីមង្គលការរបស់ខ្លួនចោលក្រោមហេតុផលដ៏ប្រពៃនេះ បានធ្វើ បានធ្វើឲ្យសាច់ញាតិមិត្ត មានការសោកស្តាយខ្លះដែរ តែយ៉ាងណា ទាំងសាច់ញាតិ និងមិត្ត ក៏ដូចជាបងប្អូនដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក…
តំណាងរាស្ត្រខ្មែរឥស្លាម សុំឲ្យពលរដ្ឋខ្មែរកាន់សាសនាព្រះពុទ្ធ កុំរើសអើងបងប្អូនខ្មែរឥស្លាម
តាមរយៈគណីហ្វេសប៊ុកផ្ទាល់ខ្លួន លោកស្រី ម៉ាណ ណាវី អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ បានចេញមុខសុំចិត្ត និងការយោគយល់ពីប្រជាជនខ្មែរកាន់សាសនាព្រះពុទ្ធ បន្ទាប់ពីខ្មែរអ៊ីស្លាមបានឆ្លង Covid-19 ជាបន្តបន្ទាប់ ក្រោយត្រឡប់មកពីវិហារមួយនៅជាយក្រុងកូឡាឡាំពួរ ។ មកដល់ពេលនេះដែរខ្មែរអ៊ីស្លាម ១៣នាក់បានឆ្លង Covid-19 ក្នុងចំណោមអ្នកដែលបានទៅ ៧៩នាក់ ។ សូមអានសារដែលលោកស្រី ម៉ាណ ណាវី សរសេរដូចខាងក្រោមនេះ៖«នាងខ្ញុំសុំចិត្ត និង សុំការយោយល់ពី ពុកម៉ែ មាមីង បងប្អូន កូនក្មួយ និង មហាមិត្តទាំងអស់ ជាពិសេសបងប្អូនខ្មែរកាន់សាសនាព្រះពុទ្ធ មួយចំនួនតូច…
តាមពិត ខ្មែរឥស្លាម ដែលទៅម៉ាឡេស៊ី គឺមានរហូត៧៩នាក់ ជាតំណាងវិហារនានាតាមខេត្ត នៅកម្ពុជា
ក្រសួងសុខាភិបាលបញ្ជាក់ថា ពេលនេះក្រុមមន្ត្រីជំនាញកំពុងតែស្វែងរកខ្មែរឥស្លាម ដែលបានធ្វើដំណើរទៅចូលរួមក្នុងពិធីសាសនានៅក្នុងប្រទេសម៉ាឡេស៊ីកាលពីចុងខែកុម្ភៈ ដើម្បីពិនិត្យស្វែងរកមេរោគកូវីដ១៩។អ្នកនាំពាក្យក្រសួងសុខាភិបាលលោក លី សុវណ្ណ ថ្លែងថា ក្រសួងកំពុងតែតាមដាន ហើយមិនទាន់ទទួលព័ត៌មានពីបញ្ហាសុខភាពខ្មែរឥស្លាមដែលទៅចូលកម្មវិធីនៅក្នុងប្រទេសម៉ាឡេស៊ីនៅឡើយទេ លោក លី សុវណ្ណ៖«យើងខ្ញុំក៏កំពុងតាមដានដែរ គ្រាន់តែរហូតដល់ពេលនេះយើងមិនទាន់រកឃើញក្រុមគាត់ហ្នឹង មានរបាយការណ៍ពីការចេញរោគសញ្ញា ឬ ក៏ ឈឺនៅឡើយទេ។ យើងកំពុងតាមរកបន្តទៀតពីពួកគាត់ហ្នឹង»។លោក លី សុវណ្ណបញ្ជាក់ថា នៅមិនទាន់ដឹងថា ខ្មែរឥស្លាមដែលទៅចូលរួមនៅក្នុងពិធីសាសនានៅម៉ាឡេស៊ីនោះមានប៉ុន្មាននាក់ទេ ប៉ុន្តែតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនានាបង្ហាញថា ក្នុងពិធីបុណ្យសាសនាឈ្មោះMasjid Sri Petalingនៅក្នុងប្រទេសម៉ាឡេស៊ី មានអ្នកចូលរួម១៥២០នាក់មកពីប្រទេសចំនួន២៧ផ្សេងគ្នាក្នុងនោះអ្នកចូលរួមពីកម្ពុជាមានចំនួន៧៩នាក់។អ្នកចូលរួមទាំងនោះពេលទៅដល់ប្រទេសវិញនោះសិង្ហបុរីរកឃើញ២នាក់ និងប្រុយណេ រកឃើញ១២នាក់ដែលមានផ្ទុកមេរោគកូវីដ១៩ យោងតាមសេចក្តីជូនព័ត៌មានក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ…
សោកស្តាយ ម៉ាឡេស៊ី ចាប់ផ្តើមមានពលរដ្ឋស្លាប់ ដោយសារវីរុសកូរូណាជាលើកដំបូងហើយ
អ្នកដឹកនាំសាសនា វ័យ ៦០ ឆ្នាំម្នាក់ មកពីរដ្ឋ Sarawak ប្រទេសម៉ាឡេស៊ី បានក្លាយជាអ្នកជំងឺ COVID-19 ដំបូង ដែលបានស្លា ប់ នេះបើតាមលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយប្រចាំរដ្ឋ Sarawak បានបញ្ជាក់ក្នុងថ្ងៃអង្គារ ទី ១៧ ខែមីនានេះ ។ បុរសដែលបានស្លា ប់នេះ ជាអ្នកដឹកនាំសាសនាមកពីព្រះវិហារ Emmanuel Baptist Church ក្នុងក្រុង Kuching បានស្លា ប់នៅម៉ោងប្រមាណ ១១ ព្រឹក…