ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា កម្ពុជា បានរកឃើញអ្នកជំងឺកូវីដ១៩ចំនួន១២ករណីទៀត ជាបុរសជនជាតិខ្មែរឥស្លាម ដែលវិលត្រឡប់ មកពីចូលរួមពិធីសាសនា នៅប្រទេសម៉ាឡេស៊ី និងបុរសជនជាតិខ្មែរ ០១នាក់ ត្រឡប់ម កពីប្រទេសថៃ ធ្វើឲ្យចំនួន អ្នកផ្ទុកជំងឺនេះ នៅកម្ពុជាកើន ឡើងរហូត ដល់២៤ ករណី។
សេចក្ដីជូនព័ត៌មានដដែល បញ្ជាក់ថា ក្នុងចំណោម១២ករណីនេះ រួមមាន៖ នៅខេត្តបន្ទាយមានជ័យ មាន២ករណី លើបុរសជនជាតិខ្មែរឥស្លាមម្នាក់ នៅទីក្រុងសិរីសោភ័ណ និងបុរសជនជាតិខ្មែរម្នាក់ មកពីប្រទេសថៃនៅភូមិព្រៃឫស្សី ក្រុងសិរីសោភ័ណ។
នៅភ្នំពេញចំនួន២ករណី លើបុរសជនជាតិខ្មែរឥស្លាម២នាក់( អាយុ៦៣ឆ្នាំម្នាក់ និងអាយុ៦៤ឆ្នាំម្នាក់) នៅព្រែកប្រា ហើយត្រូវបានដាក់ឲ្យនៅព្យាបាលក្នុងមន្ទីរពេទ្ យមិត្តភាពខ្មែរសូវៀត។នៅខេត្តកំពង់ឆ្នាំង២ករណី លើបុរសជនជាតិខ្មែរឥស្លាម២នាក់(អាយុ៧៥ឆ្នាំម្នាក់ និងអាយុ២៨ឆ្នាំម្នាក់)។នៅបាត់ដំបង៤ករណី លើបុរសជនជាតិខ្មែរឥស្លាម៤នាក់(អាយុ៣៨ឆ្នាំដល់៣៥ឆ្នាំ) ត្រូវបានដាក់ឲ្យព្យាបាលក្នុងមន្ទីរពេទ្យខេត្តបាត់ដំបង។
នៅកំពត១ករណី (អាយុ៣០ឆ្នាំ) ត្រូវបានដាក់ឲ្យនៅព្យាបាលក្នុងមន្ទីរពេទ្យខេត្តកែប ដោយសារគាត់ជាអ្នកប កប្រែឲ្យម៉ាឡេស៊ីធ្វើការនៅកែប។នៅត្បូងឃ្មុំ១ករណីលើបុរសខ្មែរឥស្លាម អាយុ៦១ឆ្នាំ ត្រូវដាក់ឲ្យព្យាបាលក្នុងមន្ទីរពេទ្យខេត្តនៅពញាក្រែក។
ក្រសួងសុខាភិបាលបញ្ជាក់ថា បុរសជនជាតិឥស្លាមទាំង១១នាក់ ខាងលើ ជាអ្នកក្នុងចំណោម អ្នកដែលបានវិលត្រឡប់មកពីធ្វើការចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ីចំនួន៧៩នាក់៕