លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃអាទិត្យនេះ បានអំពាវនាវឱ្យប្រជាជនស្ងប់ស្ងាត់ ខណៈការភ័ យខ្លាចកាន់តែខ្លាំងឡើងចំពោះមេរោគ Covid-19 ដែលកំពុងជំរុញឱ្យប្រជាជន នាំគ្នាទិញស្តុ កស្បៀងអាហារ និងរបស់រ បរចាំ បាច់ប្រចាំថ្ងៃផ្សេងទៀត។
យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ នេះបានឱ្យដឹងថា ឧត្តមសេនីយ៍ប្រាយុទ្ធ បាននិយាយ បន្ទាប់ពីកិច្ច ប្រជុំមួយ ដើម្បីដោះស្រាយកា ររីករាលដាល នៃមេរោគឆ្លង នៅក្នុងប្រទេសនេះថា “យើងមិ នមែន ស្ថិតក្នុងដំណាក់កាល ដែលយើងត្រូវកា រស្តុកស្បៀងអាហារនោះទេ” ។
ចំណែករដ្ឋមន្រ្តីក្រសួង សុខាភិបាល Anutin Charnvirakul កំពុងពិចារណា បិទកន្លែងកម្សាន្តទាំងអស់ ដើម្បីទប់ ស្កាត់ការផ្ទុះឡើង នៃការឆ្លង ក្នុងចង្កោម ដែលពាក់ ព័ន្ធនឹងមនុស្ស ផឹកស៊ីជាមួយគ្នា នៅក្នុងហាងស្រាកាលពីខែមុន។
ឧត្តមសេនីយ៍ប្រាយុទ្ធ បាននិយាយ ថារដ្ឋាភិបាល នឹងស្វែងរកកិច្ចសហប្រតិបត្តិការពីប្រតិបត្តិករ កន្លែងកម្សាន្តនៅក្នុងតំបន់ ដែលមានហានិភ័យខ្ពស់ ដើម្បីបិទ ហើយលោក ក៏មិនបានបដិសេធនូវលទ្ធភាព នៃការបិទកន្លែងទាំងអស់នោះដែរ បើចាំបាច់ ៕
អត្ថបទ៖ Dapnews