តាមរយៈគណីហ្វេសប៊ុកផ្ទាល់ខ្លួន លោកស្រី ម៉ាណ ណាវី អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ បានចេញមុខសុំចិត្ត និងការយោគយល់ពីប្រជាជនខ្មែរកាន់សាសនាព្រះពុទ្ធ បន្ទាប់ពីខ្មែរអ៊ីស្លាមបានឆ្លង Covid-19 ជាបន្តបន្ទាប់ ក្រោយត្រឡប់មកពីវិហារមួយនៅជាយក្រុងកូឡាឡាំពួរ ។
មកដល់ពេលនេះដែរខ្មែរអ៊ីស្លាម ១៣នាក់បានឆ្លង Covid-19 ក្នុងចំណោមអ្នកដែលបានទៅ ៧៩នាក់ ។ សូមអានសារដែលលោកស្រី ម៉ាណ ណាវី សរសេរដូចខាងក្រោមនេះ៖«នាងខ្ញុំសុំចិត្ត និង សុំការយោយល់ពី ពុកម៉ែ មាមីង បងប្អូន កូនក្មួយ និង មហាមិត្តទាំងអស់ ជាពិសេសបងប្អូនខ្មែរកាន់សាសនាព្រះពុទ្ធ មួយចំនួនតូច មេត្តាកុំរើសអើង កុំប ង្កចលាច លដ ល់សង្គមជាតិ សូម ពុកម៉ែ មាមីង បងប្អូន កូនក្មួយ និង មហាមិត្តទាំងអស់ មេត្តាកុំនាំគ្នា រើសអើ ងដ ល់បងប្អូនខ្មែរកាន់សាសនាឥស្លាម យើងខ្មែរតែមួយ ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន
យើងរស់នៅប្រកដដោយសុខដុមរម្យនាកម្មនិងគ្នា បានសុខ និងមានសុវត្តិភាពពេញផ្ទៃប្រទេស ប្រកដដោយ សុជិវធម៌ និង សិលធម៌ល្អ ដោយគ្មានការរើស អើង រវាងអ្នកកាន់សា សានាខុ សគ្នានោះទេ ថ្ងៃនេះ ម៉ោងនេះ ពួកយើង ជាថ្នាក់ដឹក នាំបានធ្វើការដុតដៃដុតជើង និងក្រសួងសុខាភិ បាលហើយ ដើម្បីប្រកាសរ កបងប្អូនខ្មែរឥស្លាម យើងដែលបា នទៅចូលរួម បុណ្យសាសនានៅឯប្រទេស ម៉ាឡេសុីចំនួន 79នាក់ អោយពួ កគាត់ចូលខ្លួនទៅធ្វើតេស រកមេ រោគ COVID 19 ។
ដើម្បីបញ្ចៀសពីការឆ្លងពីម្នាក់ទៅម្នាក់ ដោយយើងមិនដឹងថាអ្នកណាអ្នកបានផ្ទុកមេរោគនេះរួចទៅហើយទេ ។ យើងនាំគ្នា រួមគិត រួមទទួលខុសត្រូវ រួមគ្នាការពារ ប្រឆាំងនឹងរោគដ៏កា ច សាហា វទាំងឡាយ ។ បងប្អូនគួរពិចារណា មនុស្សយើងគេមិនខ្លាចឆ្លងរោគទេ គេខ្លាចបំផុតរោគ ភ័យក្លាច រោគប៉ះបោរ និងរោគបាក់ទឹកចិត្ត ហេតុនេះមេត្តាចូលរួម និងតាំងចិត្តអោយបាននឹង រោគនេះឆ្លងមិនប្រកាន់ជាតិសាសន៏ ប្រកាន់ឋានៈតួនាទី អ្នកមាន អ្នកក្រនោះទេ គ្មានអ្នកណាម្នាក់ចង់ឆ្លងរោគដ៏ សា ហា វមួយនេះទេ សូមពុកម៉ែ មាមីង បងប្អូន កូនក្មួយ និង មហាមិត្តទាំងអស់មេត្តាយោគយល់ផង ។