អ្នកគ្រូជាសាមីខ្លួនកូនក្រមុំ បានសរសេរសារបង្ហោះតាមហ្វេសប៊ុកផ្ទាល់ខ្លួនថា “ក្នុងនាមយើងខ្ញុំជាម្ចាស់កម្មវិធីមង្គលសិរី នៅថ្ងៃ30 មីនា 2020 ខាងមុខនេះ នៅភូមិចំការចេកខាងត្បូង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ យើងទាំងពីរសុំលើកម្រាមដៃទាំងដប់សូមគោរពជូនដំណឹងដល់បងប្អូនញាតិមិត្តទាំងអស់អោយបានជ្រាបថា កម្មវិធីយើងខ្ញុំសូមពន្យារពេលរៀបចំមង្គលសីរីមួយរយះ មិនកំណត់ ដោយសារយើងខ្ញុំព្រួយបារម្ភពីបញ្ហាសុខភាព និងសុវត្ថិភាពបងប្អូនញាតិមិត្តទាំងអស់គ្នា ។
យើងខ្ញុំទាំងពីរសូមគោរពជូនពរបងប្អូនមានសុខភាពល្អ ជៀសអោយផុតពី Corona or Covid-19 គ្រប់ៗគ្នា និងសូមថែសុខភាពអោយបានល្អគ្រប់ៗគ្នាណាបងប្អូន “។បន្ទាប់ពីអ្នកគ្រូបង្រៀនបានសម្រេចចិត្តរំលាយពិធីមង្គលការរបស់ខ្លួនចោលក្រោមហេតុផលដ៏ប្រពៃនេះ បានធ្វើ បានធ្វើឲ្យសាច់ញាតិមិត្ត មានការសោកស្តាយខ្លះដែរ តែយ៉ាងណា ទាំងសាច់ញាតិ និងមិត្ត
ក៏ដូចជាបងប្អូនដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មានការស្ងប់ស្ងែងនូវចិត្តដែលមានគុណធម៌របស់អ្នកគ្រូរូបនេះជាពន់ពេក និងបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងដែលដីកម្ពុជា ជួបទប់ស្កាត់កុំឲ្យជំងឺកូវីដ ឆ្លងរីករាលដាល ដើម្បីឲ្យគូស្នេហ៍របស់អ្នកគ្រូបង្រៀនខាងលើ មានឱកាសដឹកដៃគ្នាចូលរោងជ័យមង្គល ក្លាយជាប្រពន្ធប្តីតាមប្រពៃណី ថែរក្សាគ្នាដល់ចាស់កោងខ្នង៕