ការរំពឹងទុកកំពុងតែកើនឡើងថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន កំពុងស្ថិតនៅឆ្ងាយពីទីក្រុងព្យុងយ៉ាង ដោយមានការព្រួយ បារម្ភអំពីវីរុសកូវី ដ១៩ នៅក្នុងរដ្ឋធានីដ៏ ចង្អៀតរប ស់ប្រទេ សនេះ បន្ទាប់ពីមាន សេចក្តីរាយការ ណ៍ថា លោកបានទៅសង្កេត សម យុទ្ធយោធា នៅទូទាំងប្រទេស អស់ រយៈពេ លជាច្រើនសប្តាហ៍មក។
យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់កូរ៉េខាង ជើង គឺលោកគីម ទំនងជាបាន ចាកចេញ ពីទីក្រុងព្យុង យ៉ាង ចាប់តាំ ងពីថ្ងៃទី ២៦ ខែកុម្ភៈមកម្លេះ នៅពេលដែល លោកធ្វើជាអធិបតី នៃកិច្ចប្រជុំរបស់ គណបក្សពលករ ដែល ជាបក្សកំពុងកាន់អំណាច។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាន និយាយថា លោកគីមបានពិនិត្យមើលស មយុទ្ធរួមគ្នា នៅវ៉ុនសាន ក្នុងខេត្តកា ងវ៉ុន ភាគខាងកើតរបស់ប្រទេសកា លពីថ្ងៃទី ២៨ ខែកុម្ភៈ៕
អត្ថបទ៖ dapnews