ច្រកព្រំដែនចំនួន ១០កន្លែងដែលត្រូវបានប្រើដើម្បីចេញចូលពីប្រទេសឡាវ ត្រូវបានបញ្ជាឱ្យបិទជាបណ្ដោះអាសន្ននៅថ្ងៃច័ន្ទ ១៦ មីនា ដើម្បីជួយទប់ស្កាត់ ការរីករាលដាលនៃវីរុស Covid-19។ ចំណែកច្រកអន្តរជា តិដែលនៅ សេសសល់ គឺទុកដើម្បីត្រួតពិនិត្យរាល់ការមកដ ល់របស់ក្រុមភ្ញៀវទេសចរ។
ច្រកព្រំដែនទាំង ១០ បានណែនាំឱ្យបិទ គឺមានច្រកព្រំដែនរវាងឡាវនិងវៀតណាមមាន ៖ច្រកអន្តរជាតិ Panghok ក្នុងខេត្ត Phongsaly ប៉ុស្តិ៍ត្រួតពិនិត្យ Nam Soy ក្នុងខេត្ត Huaphanh ប៉ុស្តិ៍ត្រួតពិនិត្យ Namkan ក្នុងខេត្ត Xieng Khuang ច្រកទ្វារ Phoukeua នៅខេត្ត Attapeu ច្រកព្រំដែនដា Daktaok នៅ Sekong និងប៉ុស្តិ៍ត្រួតពិនិត្យ Nam Phao ក្នុងខេត្ត Bolikhamxay។
ចំណែកនៅតាមព្រំដែនឡាវនិងថៃមាន៖ ច្រក Namheuang និងប៉ុស្តិ៍ត្រួតពិនិត្យ Nam Ngeun ក្នុងខេត្ត Xayabouly និងប៉ុស្តិ៍ច្រក Na Pao ខេត្ត Khammuan ក៏ដូចជាអាកាសយានដ្ឋានអន្តរជាតិខេត្ត Savannakhet ជាដើម។
អគ្គនាយកនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងដែលស្ថិតនៅក្រោមក្រសួងសុខាភិបាល គឺលោកវេជ្ជបណ្ឌិត Rattanaxay Phetsouvanh បានថ្លែងប្រាប់សន្និសីទកាសែតកាលពីសប្ដាហ៍មុនអំពីការបិទច្រកព្រំដែន និងបានព្រមានដល់សាធារណជនឱ្យចៀសវាងការធ្វើដំណើរឆ្លងកាត់ព្រំដែន ដែលមិនចាំបាច់ដូចជាការដើរទិញឥវ៉ាន់ការធ្វើដំណើរ។
អាជ្ញាធរបាននិយាយថា ប្រជាជនឡាវគួរតែពឹងផ្អែកលើបណ្ដាញព័ត៌មានផ្លូវការ ដើម្បីទទួលបានព័ត៌មានអំពីស្ថានភាពវិវត្តខណៈពេលដែលការគំ រា មកំហែ ងនៃវីរុសនៅតែបន្តកើតមាន។
នាពេលបច្ចុប្បន្ននេះមន្ត្រីសុខាភិបាលបានសារភាពថា វាជាបញ្ហាប្រឈមមួយក្នុងការការពារមនុស្សដែលឆ្លងវីរុសពីការឆ្លងចូលប្រទេស ដោយហេតុថា គ្រប់គ្នាមិនអា ចបង្ហាញរោគ សញ្ញាក្នុងកំឡុងពេលមួយ ទៅពីរសប្ដាហ៍នៃការឆ្លងបានទេ។
លោក Wirun Sithiwong បានបន្តថា ដូច្នេះលោកបានបញ្ជាឱ្យប៉ុស្តិ៍ត្រួតពិនិត្យ Ban Huak នៅខាងថៃបិទផងដែរចាប់ពីថ្ងៃអង្គារនេះតទៅ។ ដោយឡែក ប្រធានការិយាល័យព្យាបាលប្រចាំខេត្តផាយ៉ាវលោក Kraisuk Phetcharaburanin បាននិយាយថា មិនមានការរាយការណ៍ពីការឆ្លងមេរោគកូវីដនៅផាយ៉ាវនោះទេ។គួរជម្រាបថា មកទល់ពេលនេះប្រទេសឡាវមិនទាន់មានករណីឆ្លងវីរុសកូវីដ១៩ នៅឡើយទេ.
ដោយមើលឃើញពីការរីករាលដាលនៃវីរុសនេះ អ្នកទេសចរអាចដែលធ្វើដំណើរទៅកាន់ប្រទេសដែលផ្ទុះឡើងឬរហូតដល់ផ្នែកខ្លះនៃពិភពលោកដែលមានករណីតិចឬច្រើនគួរពិចារណា លើដំណើររបស់ពួកគេដោយប្រុងប្រយ័ត្នបំផុត។ មនុស្សគ្រប់រូប ត្រូវបានណែនាំឱ្យលាងដៃជាមួយសាប៊ូនិងទឹកជាពិសេស បន្ទាប់ពីប៉ះលើផ្ទៃឬមានទំនាក់ទំនងជាមួយអ្នកដែលក្អក ៕