បើតាមសេចក្តីរាយការណ៍ពីខេត្តមណ្ឌលគិរី បានឲ្យដឹងថា រហូតមកដល់ពេលនេះសកម្មភាព ឈូសឆាយ ទន្ទ្រានយកដីចំការស្រល់ របស់រដ្ឋពុំបានថមថយឡើយ ពោលគឺក្រុមអ្នកមានអំណាច មានលុយនៅតែអាចធ្វើអំពើរំ លោ ភ បំ ពា នច្បាប់ តាមអំពើចិត្តដដែល។
ប្រភពពីខេត្តមណ្ឌលគិរី បានបង្ហើបថា ការដែលក្រុមអ្នកមានលុយ មានអំណាចអាចធ្វើអ្វីស្រេចតែចិត្តបាននោះ គឺដោយសារមានការបើកភ្លើងខៀវពីមន្ត្រីជំនាញសុរិយោដី និងមន្ត្រីមូលដ្ឋាន នៃស្រុកអូររាំង។
បើតាមសេចក្តីរាយការណ៍ដដែល បន្ទាប់ពីទទួលបាន ព័ត៌មានអំពីសកម្មភាពរបស់ក្រុមឈ្មួញឈ្មោះ ម៉ឹង មករា កំពុងឈូសឆាយ ទន្ទ្រា នយ កដីអូរ និងដីចំការស្រល់ ដែលស ល់ពីយោធាស្រុកអូររាំង និងអតីតព្រះមហាក្សត្រដាំ រួចមក លោក អ៊ុំ វណ្ណសុភ័គ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី កាលពីចុងសប្តាហ៍កន្លងទៅ បានដឹកនាំកម្លាំងចំរុះចុះទៅពិនិត្យ ប៉ុន្តែត្រូវក្រុមឈ្មួញ បណ្ដេញចេញពីទីតាំង ដែលពួកគេ កំពុងឈីស ឆាយនោះ ថែមទៀតផង។
ជាមួយគ្នានោះ មានសេចក្តីរាយការណ៍ មកថា ក្រុមឈ្មួញទាំងអស់នោះ បានប្រើពាក្យ ប្រមាថនិងគំ រា ម មន្ត្រីជំ នា ញព្រៃឈើ និងក្រុមអ្នកសារព័ត៌មាន ដែល ហ៊ានចុះទៅទីតាំង ដែលពួកគេកំពុ ងរំ លោ ភ យកនោះ ថែមទៀតផង។
សូមជម្រាបជូនថា ទីតាំងដែលក្រុមឈ្មួញកំពុងធ្វើសកម្មភាពឈួសឆាយ ទន្ទ្រានយកដីចំកាស្រល់របស់រដ្ឋប្រមាណជិត ៣០០ហិកតា គឺស្ថិតនៅក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅត្រង់ចំណុចមុខបន្ទាយសឹករងស្រុកអូររាំង ចម្ងាយប្រហែល ២៥០ម៉ែត្រ។
ជុំវិញ ករណី មាន កូន ប្រសារ របស់ មន្ត្រី មានអំណាច ឈ្មោះ ម៉ឹង មករា ទៅ ឈូស ឆាយយកដី ចំ ការ ស្រល់ របស់ រដ្ឋ រាប់ រយហិកតា ធ្វើ ជាកម្មសិទ្ធិ នេះ លោក សៀក មុន្នី អភិបាលស្រុក អូរ រាំង បាន ប្រាប់ ANN និយាយ យ៉ាង ខ្លី ថា «ទីតាំង ដីចំណុច នោះ ដីគេមាន ប័ណ្ណ កម្មសិទ្ធ ជាប្លង់ រឹង រួច ហើយ »។
ដោយឡែក លោក អ៊ុំ វណ្ណសុភ័គ នាយ ខណ្ឌ រដ្ឋ ព្រៃ ឈើខេត្ត មណ្ឌលគិរី ក៏ធ្លាប់បានឲ្យ ANN ដឹង ផងដែរថា «ទីតាំង កន្លែង នេះ ជាដី ចំ ការ ស្រល់ របស់ សម្តេច តា ដាំ អំឡុងឆ្នាំ១៩៦០ តែបច្ចុប្បន្ន ខ្ញុំ ទទួល ស្គាល់ ថាពិតជា មាន គេ រំ លោ ភ យក ប្រាកដ មែន »។
ដោយឡែក លោក យឹម ស្រីយ៉ា នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកអូររាំង ក៏ធ្លាប់បានឲ្យ ANN ដឹងផងដែរថា លោកនឹងរាយការណ៍ទៅថ្នាក់លើដើម្បីសុំ គោលការចុះឃាត់គ្រឿង ចក្ររបស់ក្រុមឧក្រិដ្ឋជនទាំង អស់នោះជាបណ្ដោះ អាសន្នសិន ព្រោះតែ ការឈូសឆាយដីចំការស្រល់ របស់រដ្ឋនោះ គឺជាទង្វើខុស ច្បាប់ ប៉ុន្តែរហូតមកដ ល់ពេលនេះ មិនទាន់មានថ្នាក់លើណា ហ៊ានចុះ ទៅឃាត់គ្រឿងចក្ររបស់ ក្រុមឈ្មួញឡើយ ព្រោះឈ្មួញជាអ្នកមា នអំ ណាចធំ៕
អត្ថបទ៖ ANN