នៅក្នុងសេចក្តីជូនដំណឹងរបស់ព្រះបរមរាជវាំង បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ក្រសួងព្រះបរមរាជវាំង បានជំរាបជូនទីភ្នាក់ងារទេសចរណ៍ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ផ្អាកការចូលទស្សនាព្រះបរមរាជវាំង ខណៈដែលជំងឺកូវីដ-១៩ កំពុងរីករាលដាលយ៉ាងខ្លាំង។
ការដាក់បំរាមហាមចូលទស្សនាព្រះបរមរាជវាំងនេះ បន្ទាប់ពីក្រសួងសុខាភិបាលបានស្នើឲ្យអភិបាលរាជធានី ខេត្ត-ក្រុងទាំងអស់ បិទ KTV រោងភាពយន្ត សារមន្ទីរ ក្លឹបកម្សាន្តនៅទូទាំងប្រទសកម្ពុជា។គួរបញ្ជាក់ថា គិតត្រឹមម៉ោង១និង៣០នាទី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ប្រទេសកម្ពុជា បានរកឃើញអ្នកផ្ទុកជំងឺកូវីដ-១៩ ដល់ទៅ៣៥នាក់ ក្នុងនោះមានដូចជា ៖
ជនជាតិខ្មែរ ចំនួន៤នាក់ជនជាតិខ្មែរឥស្លាម ១៨នាក់ជនជាតិចិន ១នាក់ជនជាតិបារាំង ២នាក់ជនជាតិម៉ាឡេស៊ី ៥នាក់
ជនជាតិអង់គ្លេស ៣នាក់ជនជាតិប៊ែលហ្ស៉ិក ១នាក់ជនជាតិកាណាដា ១នាក់៕