អគ្គីសនីកម្ពុជាបានចេះសេចក្តីជូនដំណឹងនាថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២០ នេះ ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និង រុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីប ង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ។
ជាមួយនឹងការរៀបចំរុះរើនេះដែរ នឹងបណ្តាលឱ្យនៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២០ ដល់ថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២០ នឹងមានការដាច់ភ្លើងនៅតំបន់មួយចំនួនទៅតាមពេលវេលា និង ទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។
អគ្គីសនីកម្ពុជាក៏បានបញ្ជាក់ថា ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ទាំងនេះអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលអគ្គីសនីកម្ពុជា ស្នើសុំអភ័យទោសទុកជាមុន ៕សម្រាប់ព័ត៌មានលម្អិតពីពេលវេលា និង ទីកន្លែង សូមអាននៅក្នុងសេចក្តីប្រកាសខាងក្រោម៖