គណៈដឹកនាំជាន់ខ្ពស់សាសនិកឥស្លាមនៅប្រទេសកម្ពុជា បានធ្វើការណែនាំដល់សាសនិកអ៊ីស្លាមទូទាំងប្រទេស ធ្វើការបួងសួងតាមភូមិឋានរបស់ខ្លួនវិញ ដើម្បីបញ្ជៀសការឆ្លង កូវីដ១៩។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។
សេចក្តីប្រកាស បានបញ្ជាក់ថា យោងទៅលើស្ថានភាពជំងឺរលាកសួតប្រភេទថ្មី បង្កដោយវីរុស កូវីដ១៩ កំពុងបង្កការរាលដាលនៅតាមបណ្តាប្រទេសមួយចំនួននៅលើពិភពលោក ក៏ដូចជាប្រទេសកម្ពុជា គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានធ្វើការអំពាវនាវដល់លោក អ៊ីម៉ាំរាជធានី-ខេត្ត-ក្រុង
លោកអ៊ីម៉ាំស្រុក-ខណ្ឌ លោកអ៊ីមុំាម៉ាស្ជិទ ព្រមទាំងគ្រូបង្រៀនខ្មែរឥស្លាមទាំងអស់ ចូលរួមអនុវត្តនូវការថ្វាយបង្គំ (សឡាតសូណាត់ហាជិទបញ្ចៀសគ្រោះ) បួងសួងតាមបែបសាសនាឥស្លាម ជាមួយប្រជាពលរដ្ឋសាសនិកឥស្លាមនៅតាមភូមិ ទូអាសុំពីអល់ឡោះជាម្ចាស់ ផ្តល់នូវក្តីសុខស្លាម៉ាត់ សម្រាប់ទាំងអស់គ្នា។
ក្រៅពីនោះ ត្រូវបង្កើតការសូត្រកូណូតណាហ្សីលៈ នៅរៀងរាល់ពេលសឡាតហ្វើរទូ ពើរចាម៉ាអះ (ថ្វាយ រួមគ្នា) នៅតាមម៉ាស្ជិទ និងសូរ៉ាវទូទាំងប្រទេស ដើម្បីបញ្ចៀសការឆ្លងវីរុសកូវីដ១៩ ដែលកំពុងបង្កការរាលដាល។
ដូច្នេះ សូមលោកលោកអ៊ីម៉ាំស្រុក-ខណ្ឌ លោកអ៊ីមុំាម៉ាស្ជិទ ព្រមគ្រូបង្រៀនខ្មែរឥស្លាមទាំងអស់ បង្កើនការយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយ អប់រំ ពន្យល់ ណែនាំដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ និងការពារពីជម្ងឺឆ្លងដ៏កាចសាហាវនេះ៕