ធនាគារកណ្ដាលនៃប្រទេស ជាច្រើនលើពិភពលោក បានសម្រេច កាត់បន្ថយការ ប្រាក់ដល់ចំណុចទាបបំផុត ដើម្បីជាការជួយដោះស្រាយ ការបន្ដរីករាលដាល នៃវីរុសរាត្បាតកូរ៉ូណា ។
ជាមួយគ្នានេះដែរ ធរនាគារកូរ៉េ បានទម្លាក់អត្រាការប្រាក់ ដែលមិន បានរំពឹងទុក ដើម្បីបញ្ជូនអត្រាការប្រាក់របស់ខ្លួន ទៅកម្រិតទាបគ្រប់ពេលកាលពីថ្ងៃចន្ទ ដោយចូលរួមជាមួយ ដៃគូសកលដទៃទៀត ដើម្បីជួយកាត់បន្ថយការធ្លាក់ ចុះពីការរីករាលដាល នៃមេរោគថ្មី និងភាពវឹកវរផ្នែកហិរញ្ញវត្ថុ។
នៅក្នុងការប្រជុំ កំណត់អត្រាការប្រាក់ ដែលបានរៀបចំយ៉ាង ឆាប់រហ័សធនាគារកណ្តាលកូរ៉េ បានទម្លាក់អត្រាការប្រាក់សំខាន់ៗ ចំនួនពាក់កណ្តាល ភាគរយមកត្រឹម ០,៧៥ ភាគរយ។ការកាត់បន្ថយអត្រាអាសន្នរបស់ធនាគារ បានកត់សម្គាល់ជាលើកដំបូង នៃប្រភេទរបស់ខ្លះនក្នុងរយៈពេលជាង ១០ ឆ្នាំ។ អត្រាគន្លឹះរបស់កូរ៉េខាងត្បូង ត្រូវបានរក្សានៅ ១,២៥ ភាគរយចាប់តាំងពីខែតុលា ៕
អត្ថបទ៖ dapnews