មហាមិត្តចិនបន្តផ្តល់ជំនួយជាបន្តបន្ទាប់ដល់កម្ពុជាដើម្បីប្រឆាំងវីរុសកូវីដ-១៩នៅកម្ពុជា «ស្គាល់គ្នា ក្នុងគ្រាមានទុក្ខ» គ្រប់កាលៈទេសៈ ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី៣ មេសា ២០២០នេះ ភាគីចិនបានបន្តផ្តល់ជំនួយដល់កម្ពុជា ប្រយុទ្ធប្រឆាំងជម្ងឺវីរុសកូវីដ១៩ ដោយពិធីនេះបានប្រព្រឹត្តិទៅ ក្រោមអធិបតីភាព លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
សូមបញ្ជាក់ថា៖ មហាមិត្តចិន បានបន្តផ្តល់សំភារៈ បរិក្ខា អ្នកជំនាញ មកជួយពិនិត្យ ព្យាបាល ជំងឺ ការរីករាលដាលការឆ្លងកូវីដ១៩ និងផ្តល់បទពិសោធន៍ដល់គ្រូពេទ្យកម្ពុជា៕