នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចារ បានប្រកាសដាក់បម្រាមគោចរទូទាំងប្រទេសថៃ ដើម្បីទប់ស្កាត់ការរីករាលដាលវីរុសកូវីដ១៩ ដែលនឹងចូលជាធរមានចាប់ពីយប់នៅយប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ រហូតដល់ស្ថានភាពប្រក្រតីឡើងវិញ។
បើតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ ពលរដ្ឋណាដែលល្មើសនឹងបម្រាមគោចរនេះ នឹងត្រូវប្រឈមជាប់ពន្ធនាគារ២ឆ្នាំ និងពិន័យជាសាច់ប្រាក់ចំនួន ៤ម៉ឺនបាត ស្មើនឹង១,២៥០ដុល្លារអាមេរិក។សូមជម្រាបថា គិតមកទល់ពេលនេះ ប្រទេសថៃបានរកឃើញអ្នកផ្ទុកវីរុសកូវីដ១៩ ចំនួន១,៨៧៥ ករណី និងស្លាប់ចំនួន១៥នាក់៕